Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កញ្ញារិទ្ធ៖ ពេល​នេះ​រាជរដ្ឋាភិបាល​ថា​ដី​ខ្មែរ​ធំ​ជាង​នេះ តើ​ត្រូវ​កាត់​ដី​អោយ​គេ​អោយ​សល់​តែត្រឹម​នេះ ឬ ត្រូវចៀរ​ស្បែក​នេះ​សាក់​ជា​ថ្មី ?​

ភ្នំពេញ​៖ ក្រោយ​បញ្ហា​ផ្ទៃក្រឡា​ប្រទេស​កម្ពុជា​បាន​ក្លាយទៅជា ប្រធានបទ​ក្តៅ ដែល​កំពុង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​បាន​លើក មក​ពិភាក្សា​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​ក្នុង​នោះ មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​ថា​ផ្ទៃដី​ប្រទេស​ខ្មែរ​មានការ បាត់បង់ ដោយ​មិនមែន​មាន​ទំហំ​សរុប ១៨១,០៣៥​គីឡូម៉ែត្រ កា​រ៉េ​ទៀត​នោះ​ទេ​។

ហើយ​ការ​បង្ហោះ​នោះ ក៏​មាន​ភ្ជាប់​ជាមួយនឹង​ផែនទី​មួយ ដែល គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ​។ រឿង​មួយ​នេះ ក៏​ត្រូវ​បាន​អ្នក ខ្លះ​យក​រូប​ផែនទី​ប្រទេស​ខ្មែរ​ទៅ​ធ្វើការ​សាក​ជាប់​ខ្លួន​ផង​ដែរ​។

ស្រាប់តែ​មុន​នេះ​បន្តិច ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ បាន​ធ្វើការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ថា “​គាត់​សាក់​ផ្ទៃដី​ស្រុក​ខ្មែរ ព្រោះ​ខ្លាច​ខ្មែរ​បាត់ដី តែ​ពេល​នេះ​រាជរដ្ឋាភិបាល​ថា​ដី​ខ្មែរ​ធំ​ជាង​នេះ តើ​ត្រូវ​កាត់​ដី​អោយ​គេ​អោយ​សល់​តែត្រឹម​នេះ ឬ ត្រូវចៀរ​ស្បែក​នេះ​សាក់​ជា​ថ្មី ?​”៕

ប្រភព៖ Kanharith Khieu

Advertisement