Connect with us

ព័ត៌មានជាតិ

ជួយ​ផង​ទៅ​!! គាត់​ត្រូវការ​ឈាម ៦​ប្លោក ដើម្បី​សង្គ្រោះ​ជីវិត​ប្រពន្ធ

ហ្វេ​ស​ប៊ុ​ក​៖ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មណ្ឌល​ផ្តល់​ឈាម​ខេត្តរតនគិរី បាន​ធ្វើការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ថា “​សូម​អំពាវនាវ​អោយ​អ្នក​ទាំងអស់​គ្នា អ្នក​ជួយ​ចែករំលែក​និង​ស៊ែរ ពិតជា​អាណិត​គ្រួសារ​ប្អូនប្រុស​ណាស់​ត្រូវការ​ឈាម​បន្ទាន់​ជា​ច្រើន​ប្លោក​ឈាម ដេ​ី​ម្បី​សង្គ្រោះ​ជីវិត​ប្រពន្ធ​គាត់ ប្រហែល​៦​ប្លោក​ឈាម ក្រុម​(O+)​គាត់​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគីរី 14-11-2019 សូម​បងប្អូន​សប្បុរសជន​ជួយ​បរិច្ចាគ​ឈាម​ជូន​គាត់​ផង​”​។

ក្រោយ​ការ​បង្ហោះ​នេះ ក៏​មាន​អ្នក​ចូល​ទៅ​ខំ​មិនជា​ច្រើន​ក្នុង ន័យ​ចង់​ផ្តល់​ឈាម​ជួយ​ដល់​ជន​រង​គ្រោះ​ខាងលើ​ផង​ដែរ​។ នេះ​បាន​បង្ហាញ​អោយ​ឃើញ​នៅ​ទឹកចិត្ត​ល្អ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ជួយ​គ្នា នាគ្រា​មាន​អាសន្ន​៕

Advertisement