Connect with us

តារាជាតិ

ផ្ទុះការគាំទ្រ! លោក ដួង សុខគា ចេញមុខអង្វរអ្នកដឹកនាំក្មេងៗលេងកំប្លែង កុំប្រើពាក្យអសីលធម៌

ពិធីករល្បីឈ្មោះពូកែខាងវោហា លោក ដួង សុខគា ចេញមុខដាក់ប៉ុន្មានឃ្លា ក្រោយសង្កេតឃើញក្មេងៗជំនាន់ក្រោយដឹងនាំរឿងប្រើពាក្យមិនសមរម្យច្រើន។

កាលពីពេលថ្មីៗនេះដែរ គេឃើញលោក ដួង សុខគា បានបង្ហោះសារហាក់បីដូចជាមិនពេញចិត្តចំពោះសកម្មភាពអ្នកដឹកនាំកំប្លែងក្មេងៗ ដែលប្រើពាក្យអសីលធម៌ និងកាយវិការមិនសមរម្យ ដោយក្នុងនោះលោកបានសរសេរៀបរាប់ថា៖ “ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យ ឱ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តាអធ្យាស្រ័យ!”May be an image of 6 people, people standing and indoorប្រភព: គណនីហ្វេកប៊ុក តាសុគា

Advertisement