Connect with us

ព័ត៌មានកីឡា

កីឡាជាតិ លើកទី៣ គ្រោងរៀបចំនាចុងឆ្នាំ២០២២ ប្រ​សិន​បើ​ស្ថាន​ភាព​កូវីដ-១៩ អំ​ណោយ​ផល

ឯកឧត្តម សុខ សុខសប្បាយ អនុ​រដ្ឋ​លេ​ខា​​ធិ​ការ​ក្រ​សួង​អប់​រំ យុវ​ជន និង​កីឡា បាន​មាន​ប្រសាសន៍ថា ការប្រកួតកីឡាជាតិ (National Games) លើកទី៣ គ្រោង​នឹង​រៀប​ចំ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ ប្រ​សិន​បើ​ស្ថាន​ភាព​កូវីដ-១៩ អំ​ណោយ​ផល ដើម្បី​ជា​ការ​ធ្វើ​តេស្ដ​មួយ ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិ​សាល​ភាព​កី​ឡា​ជាតិ ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។May be an image of 9 people and text
ការលើកឡើងរបស់អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវ​ជន និង​កីឡា ខាង​លើ បន្ទាប់​ពី​ឯក​ឧត្តម​បាន​អញ្ជើញ​ជា​អធិបតី ក្នុងកិច្ចប្រជុំ ស្ដីពី​ការ​ត្រៀម​លក្ខណៈ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ជាតិ លើក​ទី៣ ឆ្នាំ​២០២២ តាម​ប្រ​ព័ន្ធ​អន​ឡាញ (Zoom) ដោយ​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ស​ហ​ព័ន្ធ​កី​ឡា​ជាតិ​ទាំង​អស់ និង​មន្ទីរ​អប់​រំ យុវ​ជន និង​កីឡា​គ្រប់​រាជ​ធានី-ខេត្ត រួម​ទាំង​នា​យក​ដ្ឋាន​ជំ​នាញ​របស់​ក្រ​សួង​អប់រំ យុវ​ជន និង​កីឡា នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។May be an image of 2 people and people standing
ឯកឧត្តម សុខ សប្បាយណា បានគូសបញ្ជាក់ថា កិច្ច​ប្រ​ជុំ​នេះ រៀប​ចំ​ឡើងដើម្បី​ផ្ដល់​ព័ត៌​មាន​ឲ្យ​បាន​មុន​ពេល​វេលាដល់សហព័ន្ធកីឡាជាតិ និង​មន្ទីរ​គ្រប់​រាជ​ធានី​-​ខេត្ត ឲ្យ​បាន​ដឹង​ពី​គោល​បំ​ណងនៃ​ការ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​ជាតិ លើក​ទី៣ ដែល​គ្រោង​នឹង​រៀប​ចំ​នា​ឆ្នាំ​២០២២ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ អំ​ណោយ​ផល ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ បាន​ត្រៀម​ផែនការ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារសំ​ខាន់​នេះ។May be an image of text
ឯកឧត្តមបន្ដថា «យើងយល់ច្បាស់អំពីស្ថានភាព​កូវីដ ហើយ​ក៏​យើង​មិន​អាច​ឆ្លើយ​ថា ១០០% យើង​នឹង​រៀប​ចំ​កីឡាជាតិដែរ គ្រាន់​តែ​យើង​ត្រៀម​លក្ខណៈ ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ឆ្នាំ​២០២២ នៅ​ពេល​បរិយា​កាស​អំ​ណោយ​ផល គឺ​យើង​នឹង​ធ្វើ តែ​បើ​យើង​អត់​ត្រៀម យើង​អត់​មាន​ផែន​ការ​ទេ គឺ​យើង​អាច​មិន​មាន​លទ្ធ​ភាព​ធ្វើ ហើយ​បើ​ធ្វើ ក៏​មិន​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​វា​មាន​ប្រ​សិទ្ធ​ភាព ហើយ​អាច​ពង្រឹង និង​ពង្រីក​វិសាល​ភាពក្នុង​កី​ឡា​ជាតិ សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ម្ចាស់​ផ្ទះ​ដែរ»។May be an image of outdoors
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល​បន្ដ​ថា កីឡា​ជាតិ លើក​ទី៣ គ្រោង​នឹង​រៀប​ចំស្រប​តាម​ផែន​ការ​យុទ្ធ​សាស្រ្ដស៊ីហ្គេម ឆ្នាំ​២០២៣ ទាំង​វិញ្ញាសា និង​ប្រភេទ​កីឡា ដែល​ត្រៀម​រៀបចំ​រហូត​ដល់ ៣៩​ប្រភេទ​កីឡា បូក​រួមទាំង​កីឡា​ប៉ារ៉ា​ឡាំ​ពិក​ចំនួន ៧​ប្រភេទ​កីឡា​ទៀត។ នេះ​គឺ​ជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​ធំនៃ​កីឡា​ជាតិ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​រាជ​រដ្ឋា​ភិ​បាល ដ្បិត​ការ​ប្រ​កួត​លើក​ទី១ កាល​ពី​ឆ្នាំ​២០១៦ រៀប​ចំ​ត្រឹម ១៥​ប្រ​ភេទ​កីឡា និង​ការ​ប្រ​កួត​លើក​ទី​២ ឆ្នាំ​២០១៨ ពង្រីក​ការ​រៀប​ចំ​ត្រឹម ២៧​ប្រភេទ​កីឡា​ប៉ុណ្ណោះ។May be an image of child, playing a sport and standing
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានកំណត់ធ្វើ​ឡើង ២​ឆ្នាំ​ម្ដង ដើម្បី​បំ​ផុស​ស​កម្ម​ភាព​លេង​កីឡា និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​វិ​ស័យ​កី​ឡា​ជាតិ ស្រប​តាម​ផែន​ការ​មេ​នៃ​ដំ​ណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣។ ប៉ុន្ដែ​ក្រោយ​រៀប​ចំ​បាន ២​លើក កាល​ពីឆ្នាំ២០១៦ និង​ឆ្នាំ២០១៨ ព្រឹត្ដិ​ការណ៍​លើក​ទី៣ ដែល​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០២០ ត្រូវ​បាន​ខក​ខាន​ទៅ​វិញ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ រហូត​មក​ទល់​ពេល​នេះ ទើប​កម្ពុជា​ត្រៀម​រៀប​ចំ​ជា​ថ្មី ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​មួយ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​ព្រឹត្តិ​ការណ៍​ជា​ប្រ​វត្តិ​សាស្ដ្រ នា​ឆ្នាំ​២០២៣៕May be an image of one or more people
ប្រភព: CAMBODIA SEA GAMES 2023

Advertisement