Connect with us

កសិកម្ម

ការចិញ្ចឹមទាហ្វូងដើម្បីផលិតយកពង កំពុងពេញនិយមនៅខេត្តជុំវិញបឹងទន្លេសាប

ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបទាំងចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពិស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ របស់ប្រជាសហគមន៍នៅទីនោះ។ ការចិញ្ចឹម ទាជាលក្ខណៈធម្មជាតិ រួមផ្សំជាមួយ ការបន្ថែមចំណីនៅពេលល្ងាច ធ្វើឱ្យមេទា ពងបានច្រើន ហើយពងទាក៏មានពណ៌​ក្រហម​ឆ្អៅ និងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិ​ជនទូទៅ។May be an image of body of water and nature
ការចំណាយលើការចិញ្ចឹមមេទាពង ជាទូទៅមានរហូតដល់ទៅ ៧០% នៃការចំណាយ​សរុប តែក្នុងករណីដែល​ពូចយ ដឹកជញ្ជូនមេទារបស់គាត់ឆ្លងខេត្ត ទៅតាម​ទីតាំងដែលសម្បូរធនធានធម្មជាតិ និងទីតាំងដែលទើបតែប្រមូលផលស្រូវ គាត់អាចកាត់បន្ថយការចំណាយលើចំណីមេទា រហូតដល់ ៥០% ដែលធ្វើឱ្យគាត់បំណេញ​ច្រើន ហើយពងទាក៏មានគុណភាពខ្ពស់ និងងាយស្រួលលក់ទៀតផង។ ទន្ទឹមនេះ​ម្ចាស់ស្រែក៏សប្បាយចិត្តផងដែរ ព្រោះមេទា​ស៊ីពពួកសត្វល្អិតបំផ្លាញស្រូវ ជាពិសេស​ពពួកខ្យងពងក្រហម ហើយក៏ទទួលបាន​ជីពីលាមកទា ទៅក្នុងស្រែរបស់គាត់​ផងដែរ៕May be an image of standing, tree and body of waterMay be an image of one or more people, people standing and outdoors

Advertisement