Connect with us

ព័ត៌មានកីឡា

អតីត​កីឡាករ​ប្រ​ដល់ ភិន សុផល ដើរ​ស៊ីឈ្នួល​បាញ់ថ្នាំ​ដំឡូង យក​ប្រាក់​ចិញ្ចឹមជីវិត

ហ្វេ​ស​ប៊ុ​ក​៖ បើ​និយាយ​ដល់​កីឡាករ ភិន សុផល ប្រហែលជា មាន​មនុស្ស​មិនសូវ​ច្រើន​នោះ​ទេ​នៅ​ចាំ​គាត់​។ គាត់ គឺជា អតីត​កីឡាករ​ប្រ​ដល់​សេរី​មួយ​រូប ដែល​មានឈ្មោះ​ល្បីល្បាញ់ កាលពី​១០​ឆ្នាំ​មុន​។ ប៉ុន្តែ​គាត់​ត្រូវ​បាន​បោះបង់​ចោល​នៅ​អាជីព​មួយ​នេះ បន្ទាប់​ពី​គាត់​ជួប​រឿង​មួយ​កាលពី​ពេល​កន្លង មក​។

ហើយ​នៅ​ពេល​បច្ចុប្បន្ន គាត់​ត្រូវ​ស៊ីឈ្នួល​បាញ់ថ្នាំ​ដំឡូង​អោយ គេ​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច ក្នុង​ការ​ចិញ្ចឹមជីវិត​។ កាលពី ប៉ុន្មាន​ថ្ងៃមុន​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឡោ សំណាង ដែល​ជា​អតីត​កីឡាករ​ប្រ​ដល់​ល្បីល្បាញ់​មួយ​រូប​ដែរ​នោះ បាន​សរសេរ​ថា “Wow​ពិតជា​ស្អាត​មែន​ភ្នំពេញ អស់​រយះ​ពេល​១៥​ឆ្នាំ​ហើយ ខាន​បាន​ស្គាល់​ទីក្រុង ខាន​បាន​ហូប​គុយទាវ​ឆ្ញា​ញ់​បែប​នេះ​?? សូម​មេត្តា​បងប្អូន​ជនរួមជាតិ ជួយ​ដល់​អតីត​កីឡាក​?​ភិន សុផល​ផង បងប្អូន​ជួប​និង​គាត់​ផ្ទាល់​បាន ខ​លម​ក​ខ្ញុំបាទ​០១១៣៣៣៩៦៣. ០៩៦៨២៣០១៥៦????”៕

Advertisement