Connect with us

តារាជាតិ

កាន់តែ​លម្អិត​អំពី​រឿង​ចោរ​គប់​កញ្ចក់​រថយន្ត​លោក ករុណា ពេជ្រ ក្រោយ​មើល​វី​ដេ​អូ​មួយ​នេះ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ផ្ទុះ​នៅ​រឿង​មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើការ ស្ទាក់​រថយន្ត ក៏​ដូច​ជា​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់ លោក ករុណា ពេជ្រ នា​ពេល​កន្លង​មក​។ ស្រាប់តែ​នៅ​ពេល លោក ក៏​បាន​ធ្វើការ​ឡាយ​នៅ​វី​ដេ​អូ​ធ្វើការ​បកស្រាយ​អំពី បញ្ហា​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​លោក ករុណា ពេជ្រ បាន​បង្ហោះ​នៅ​សារ​មួយ​នា​ពេល​កន្លង​មក​ថា “​ថ្ងៃនេះ ខ្ញុំបាទ​សូម​ចែករំលែក​ព័ត៌មាន ដែល​ជន​ឆ្លៀតឱកាស គប់​កញ្ចក់​ឡាន​របស់ខ្ញុំ ដេ​ី​ម្បី​ធ្វេ​ី​សកម្មភាព​នានា ពេល​ដែល​មក​ដល់​កន្លែង​ស្ងាត់​ពេល​យប់​។ ដូច្នេះ​ពេល​យប់​ស្ងាត់​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន អោយ​បាន​ល្អ ព្រោះ​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង និង គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លេ​ី​ពិភពលោក​តែងតែមាន​ជន​មួយ​ចំនួន​តូច​តែងតែ​ឆ្លៀតឱកាស ពេល​ដែល​យេ​ី​ង​គ្រប់​គ្នា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​នឹក​ស្មាន​មិន​ដល់​។

នេះ​ពិតជា​សំណាង​ធំ​របស់ខ្ញុំ​ហេ​ី​យ ដែល​ជន​ឆ្លៀតឱកាស​មាន​គ្នា ៥​នាក់ ស្ទាក់​ឡាន​ខ្ញុំ​អោយ​ឈប់ ដល់​ខ្ញុំ​អត់​ឈប់​ពួក​គេ​ក៏​គប់​ឡាន​ខ្ញុំ​តែ​ម្តង ប៉ុន្តែ​ខ្ញុំ​មិន​ឈប់​នៅ​បន្ត​បេ​ី​ក​ទៅ​មុខ​រហូត ហេ​ី​យ​ក៏​សំណាង​ដែល​មិន​ចំ​កន្លែង​ខ្ញុំ​បេ​ី​ក ហេ​ី​យ​ត្រូវ​តែ​កញ្ចក់​ចំហៀង​ខាងក្រោយ​តៃកុង ប្រសិនបើ​ចំ​តួ​ឡាន​វិញ គឺ​រឹតតែ​ចប់​ហ្មង សរុប​មក​ចុង​ក្រោយ​ដូរ​កញ្ចក់​អស់ 100$ ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​សុ​ី​ព្រលិត​បាត់​ហេ​ី​យ​។ សារ​ជា​ថ្មី​ពេល​យប់​សូមកុំ​ជិះ​ផ្លូវ​ស្ងាត់ ហេ​ី​យ​មាន​ហេតុ​ការ​អី​កុំ​ឈប់​កន្លែង​ស្ងាត់​អោយ​សោះ ហេ​ី​យ​សូម​ប្រុង​ប្រ​យ​ត្ន័​គ្រប់ពេលវេលា ព្រោះ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច អាច​ឆ្លៀត​ធ្វេ​ី​មក​លេ​ី​យេ​ី​ង​បាន ពេល​ដែល​យេ​ី​ង​ភ្លេចខ្លួន​តែ​ប៉ុណ្ណោះ​”៕

Advertisement