ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះមានការចែកចាយនៅវីដេអូមួយ ដែលបង្ហាញអំពីបុរស ២នាក់ បានជិះម៉ូតូ Honda មួយគ្រឿង មានពាក់ស្លាកលេខ 1DD-9374 ដោយបានជិះបញ្ច្រាស់គេ គ្មានពាក់មួកសុវត្ថិភាព ក៏ដូចជាកញ្ចក់មើលក្រោយផងដែរ។
ហើយបានយោងតាមគណនីហ្វេសប៊ុកដែលបានបង្ហោះនៅវីដេអូមួយនេះ ក៏បានបញ្ជាក់ថាបានជិះបញ្ច្រាស់ហើយ មកជ្រែគាត់ចង់ដួលទៀត។ ហើយថែមទាំងប្រើប្រាស់អាកប្បកិរិយាឈ្លើយ នឹងចង់វាយគាត់ទៀតផង។
គណនីហ្វេសប៊ុក Chhay Hong បានសរសេរថា “ខ្ញុំមិនចង់ប្រកាន់ជាមួយមនុស្សចឹងទេ តែវាខ្លាំងពេក វាជិះមកជ្រែខ្ញុំជិតដួលហេីយ ហើយជិះបញ្ច្រាស់ទៀត ខ្ញុំថតវា វាថាខលហៅប៉ាវាមកទៀត ហេីយចង់វ៉ៃខ្ញុំទៀត មិត្តភក្តិវារត់ចោលវាបាត់ វាដូចជាមនុស្ស……..។ ជ្រេខ្ញុំចង់ឆក់មេីលទៅ តែឆក់អត់បាន”៕




