Connect with us

តារាជាតិ

ក្តៅ​ៗ លោក អ៊ឹម ជីវ៉ា​ប្រកាស​លាលែង ពីមុខ​ដំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង​ស្នើរ​អោយ​លោក ហេង ឡុ​ង និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បកស្រាយ​រឿង​ប្រាក់​ឧបត្ថម្ភ​របស់​សប្បុរសជន

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​រយៈ​ការ​បង្ហោះ​របស់​លោក អ៊ឹម ជីវ៉ា ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បានអោយ​ដឹង​ថា​៖

“​ខ្ញុំបាទ អុ​ឹ​ម ជីវ៉ា សូម​ជំរាប​ជូន​បងប្អូន​សិល្បករ​សិល្បការ​នី​ទាំងអស់ បងប្អូន​សា​ព​ត៌​មាន​ទាំងអស់​និង​បងប្អូន​មហាជន​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​បាន​ជ្រាប​ថា ខ្ញុំបាទ អុ​ឹ​ម ជីវ៉ា សុំ​ធ្វើការ​លាលែង ពីមុខ​ដំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​។ មូលហេតុ​នៃ​ការ​លាលែង​នេះ​ដោយសារ​តែ :
ទី​1. ការ​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​វា​គ្រាន់តែ​ជា​ការ​រៀបចំ​ដើម្បី​ល្អមើល​តែ​ប៉ុណ្ណោះ ឯមុខ​និង​តួនាទី​គឺ​មិន​ដូច​អ្វី​ដែល​និយាយ​មុន​ពេល​បោះ​ឆ្នោត​ឬ ការ​ធ្វើ​ការងារ​ដូច​អណ​ត្តិ​ប្រធាន​មុន​ៗ​ឡើយ មាន​ន័យ​ថា​ការងារ​សមាគម​ធ្វើ​ជា​លក្ខណៈ​បុគ្គល មិនសូវ​បាន​មាន​ពេល​កោះហៅ​ប្រជុំ​ឬ​ពិ​ភាគ​សារ​ឡើយ ។
ទី​2. ក្នុង​នាម​ជា​ក្រុមប្រឹក្សាភិបាល​រាល់​កម្មវិធី​ទាំងអស់​គឺ ភាគតិច​ណាស់​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម !
ទី​៣. សមាគម​សិល្បៈ មាន​ដល់​ទៅ​២ គឺ​សមាគម​សិល្បករ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម វា​ហាក់បីដូច​ច្រ​បូល​ច្របល់​គ្នា ពេលធ្វើការ​ងារ​គឺ​មិនដឹង​អ្នក​ណា​ប្រធាន​សមាគម​ណា​អោយ​ពិតប្រាកដ ។
ទី​៤ . ពេល​មានកម្ម​វិធី​មាន​លុយកាក់​គឺ​ហៅ​តែ​តារា​ល្បី​មានមុខមាត់​ឯ​តារា​មិន​ល្បី​បាន​ត្រឹម​មក​ជួយ​កម្មវិធី​សប្បុរសធម៌
ទី​៥. ប្រាក់​ចំនូល​និង​ប្រាក់​ចំណាយ​ផ្សេង​ៗ និង​ថវិការ​មូលនិធិ​វា​ហាក់បីដូច​ច្រ​ពិ​ច​ច្រ​ពិល ដោយ​មិន​បាន​ប្រជុំ​រៀង​រាល់​ខែ​ឡើយ ។
ទី​៦ .​រាល់ពេល​មានការ​បង្កើត​កម្មវិធី​ម្តង​ៗ​សមាគម​មិន​ដែល​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ឡើយ មាន​ខ្លះ​ដែរ តែ​ក្នុង​ចំណោម​១០​កោះហៅ​ពី​ដង​តែ​ប៉ុណ្ណោះ ។
ទី​៧ . សូម លោក ហេង ឡុ​ង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បកស្រាយ​ទាក់ទង​និង​ថវិការ​ដែល​ជា​ចំនូល​ប្រចាំឆ្នាំ​ដែល​បាន​ពី​សប្បុរសជន មាន​សម្តេច​តេ​ជោ​ហ៊ុន​សែន និង​លោក​ឧកញ៉ា​ហុង​ពី​វ និង​លោក​ឧកញ៉ា​លោក​ជំទាវ​មួយ​ចំនួន​ទៀត​ដែល​ឧ​ប​ត្ង​ម្ភ​ប្រចាំឆ្នាំ​ជួយ​រាយ​របាយ​ការ​ផង ថា​តើ​ចំណាយ​លើ​អ្វីខ្លះ​ក្នុង​មួយ​ឆ្នាំ​ៗ​?​?​?​? បើ​គ្រាន់តែ​សម្តេច​តេ​ជោ​ឧបត្ថម្ភ ៥០០០០ ប្រាំ​មុ​ឺ​ន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រយៈពេល​៥​ឆ្នាំ ! លោក​ឧកញ៉ា ហុង​ពី​វ​ឧបត្ថម្ភ​៥០០០០ ប្រាំ​មុ​ឺ​ន​ដុល្លារ​រយៈពេល​៥​ឆ្នាំ​ដូច​គ្នា នៅ​មាន​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ។
ទី​៨ ការ​ពិត​អ្នក​បង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​គឺជា​មនុស្ស​ល្អ​សំរាប់​ខ្ញុំ មានចិត្ត​ល្អ តែ​អ្នក​បង​ច​ន​ច័ន្ទ ធ្វើ​ជា​ថ្នាក់ដឹកនាំ​នៅ​មាន​អារម្មណ៍​ឆេវឆាវ តាម​អារម្មណ៍​ខ្លួនឯង ឆាប់​ជឿ​គេ​ពេក ជា​មិន​ពិសេស​មិន​ទាន់​ចេះ​ទប់​អាម្ម​ណ៍​ក្ន​ង​នាម​ជា​មេដឹកនាំ​សិល្បៈ ដឹកនាំ​នៅ​មាន​កម្រិត​។
ទី​៩ : សូមអ្នក​បង​ច​ន​ច័ន្ទ​ល​ក្ខិ​ណា​ជួយ​រាយ​របាយការណ៍​ទាក់ទង​ទៅ​និង​ថិ​វ​ការ​ដែល​បាន​មក​ពី​ការ​ជួល​ទីស្នាក់ការ​ចាស់​ដែល​ជា​ការ​ឧ​វត្ថ​ម្ភ​របស់​ឯកឧត្តម កែប ជុប​តិ​ម៉ា អតីត​អភិបាលក្រុង​ភ្នំពេញ​ចាស់​ដែល​អោយ​ផ្ទះ​នេះ​ធ្វើ​ជា​ទីស្នាក់ការ​សមាគម ថា​តើ​ចំណាយ​ទៅ​លើ​អី​ខ្លះ ?​? ។

នៅ​មាន​ច្រើន​ទៀត​តែ​សូម​យក​តែ​៩​ចំនុច​មក​សិន​បាន​ហើយ ដូចនេះ​សូមអ្នក​បង​ប្រធាន​សមាគម​ន និង​លោក​ប្រធាន​សមាគម​ជួយ​បកស្រាយ​អំពី​ចំនុច​មួយ​ចំនួន​ខាងលើ ដើម្បី​អោយ​ក្រុមប្រឹក្សាភិបាល​ទាំងអស់​និង​សិល្ប​កេ​អស់​ច​ម្ង​ល់​ផង ។

ដូចនេះ​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំបាទ អុ​ឹ​ម ជីវ៉ា សុំ​ធ្វើការ​លាលែង​ពី​តំណែង​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ចាប់ពី​ថ្ងៃនេះ​តទៅ
រាល់​សកម្មភាព​សិល្បៈ​ទាំងឡាយ​ណា​របស់ខ្ញុំ​គឺ​មិន​មាន​ពាក់ព័ន្ធ​និង​សមាគម​សិល្បករ​និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ទៀត​ទេ ហើយ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ផេ​ក​សិល្បករ​កម្ពុជា​មិនមែន​ជា​ផេ​ក​របស់​សមាគម​សិល្បករ​ឡើយ គឺជា​ផេ​ក​របស់​ខ្ញុំបាទ​ផ្ទាល់ ។
អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​សម្តេច ឯកឧត្តម លោក​ឧកញ៉ា លោក​លោកស្រី សិល្បករ​សិល្បការ​នី​និង​អ្នក​សារ​ព​ត៌​មាន បងប្អូន​ទស្សនិកជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ដំណឹង ។ដោយ​ក្តី​គោរព​អំពីខ្ញុំ​បាទៈ អុ​ឹ​ម ជីវ៉ា​”៕

Advertisement