Connect with us

តារាអន្តរជាតិ

Meaw Nittha បង្ហោះវីឌីអូខ្លីបមួយដែលស្វាមី នឹងកូនរបស់នាងនិយាយជាមួយគ្នា មើលទៅគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ !!

កូនស្រីដែលទើបនឹងកើត របស់កំពូលតារាសម្តែងស្រី Mew Nittha និងស្វាមីរបស់នាង ដែលជាអ្នកជំនួញលំដាប់អភិជនដ៏ល្បីឈ្មោះម្នាក់ ដោយកាលពីពេលថ្មីៗនេះ ពួកគេទាំង២ទើបតែទទួលបានចំណងដៃដ៏ពិសេសមួយនៅក្នុងជីវិត នោះ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ដែលមានឈ្មោះថា Nong Marin ។

ដោយអ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ បានធ្វើការចែករំលែកនូវឃ្លីបវីឌីអូមួយ ដើម្បីនាំមកនូវស្នាមញញឹមពីអ្នកគាំទ្ររបស់នាង។
វីដេអូឃ្លីបមួយដែលMeaw បានបង្ហោះចូលទៅក្នុងប្រព័ន្ធ Instagram របស់ខ្លួន@mewnittha ដែលបង្ហាញពីរូបភាពដ៏គួរឱ្យស្រលាញ់របស់ឪពុកនិងកូនស្រី ដែលមើលទៅដូចជាកំពុងជជែកគ្នាលេងជាមួយគ្នា បូករួមនឹងរកាយវិការដ៏គួរឲ្យស្រឡាញ់របស់ពួកគេផងដែរ។

ដោយនៅក្នុងវីឌីអូខ្លីបនោះ ឃើញNong Marin នៅតែមានកាយវិការទន់ភ្លន់និងពោរពេញដោយក្តីស្រឡាញ់រហូតដល់ Meaw Nittha បានសរសេរចំណងជើងនៅក្នុងការផុសមនោះថា “កូនភ្លោះ ដូច្នេះយើងអាចនិយាយគ្នាបាន” ដែលការនិយាយនេះ Meaw គ្រាន់តែនិយាយលេងសើចទៅកាន់ប្តីរបស់នាង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ ក៏មានមិត្តភក្ដិ នឹងអ្នកគាំទ្រជាច្រើនរបស់Meaw បាននាំគ្នាចូលទៅបញ្ចេញមតិយោបល់នៅក្នុងវីឌីអូនោះ ដែលបង្ហាញពីអារម្មណ៍សប្បាយរីករាយ នឹង សរសើរមិនដាច់ពីមាត់នូវកូនរបស់នា៕

អត្ថបទដោយ៖ សុផានីត

Advertisement