Connect with us

តារាអន្តរជាតិ

Nong Mali ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ជាមួយនឹងម៉ូដសក់ថ្មីបស់នាង ដែលមើលទៅដូចជាក្មេងស្រីមានវ័យជំំទង់ !!

Nong Mali នៅពេលនេះនាងមានវ័យកាន់តែធំទៅហើយ ដោយកាលពីពេលថ្មីៗនេះ ក្មេងស្រីតូចរូបនេះ បានចូលទៅហាងកាត់សក់ ហើយនាងពិតជាល្អខ្លាំងណាស់ ដែរចេះស្នើសុំឱ្យជាងកាត់សក់ធ្វើស្ទាយម៉ូដសក់របស់នាងម្តងទៀត ឲ្យចេញមកមើលទៅដូចជាក្មេងស្រីជំទង់ម្នាក់ ដែលស្រស់ស្អាតនិងគួរឱ្យស្រលាញ់។

ក្មេងស្រីដែលធំឡើង ថែមទាំងស្រស់ស្អាត និងមានទេពកោសល្យថែមទៀតសម្រាប់ Nong Mali យើងធ្លាប់បានឃើញរួចមកហើយ ពីឃ្លីបវីឌីអូមួយដែល Nong Mali សម្តែងនូវការរាំ Cover បទLaLiSa របស់Lisa Blackpink ជាមួយMae Bow។

ដោយឃ្លីបវីឌីអូ ដែលបានបង្ហោះនេះ ពិតជាបានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយសម្រាប់អ្នកគាំទ្រជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបង្ហាញឲ្យឃើញជាមួយនឹងការអភិវឌ្ឍន៍របាំដ៏រឹងមាំរបស់នាង និងជំហានល្អឥតខ្ចោះ ព្រមទាំង
Mae Bow ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងក្បាច់រាំរបស់នាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។

ដោយនៅថ្ងៃនេះ Nong Mali បានធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ របស់Jaa’s ជាថ្មីម្តងទៀត។ ជាមួយនឹងការតុបតែងស្រាល ៗ ពីក្មេងស្រីតូចម្នាក់នេះ ព្រមជាមួយនឹងសក់ដ៏វែងរបស់នាង ដែលរូបរាងនេះ បានបង្ហាញឲ្យអ្នកគាំទ្រ នឹងមនុស្សជាច្រើនមានអារម្មណ៍ថា ដូចជាក្មេងស្រីជំទង់ នឹងគួរឱ្យស្រឡាញ់ខ្លាំងណាស់។

អត្ថបទដោយ ៖ សុផានីត

Advertisement