Connect with us

តារាជាតិ

លោក ហេង ឡុ​ង ទុក​ពេល ២៤​ម៉ោង​អោយ​លោក អ៊ឹម ជីវ៉ា បង្ហាញ​ភស្តុ​តាង បើ​មិន​អ​ញ្ចឹ​ង​ទេ​នឹង​អោយ​មេធាវី​ប្តឹង​វិញ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​លោក អ៊ឹម ជីវ៉ា ប្រកាស​លាលែង​ពី​តំណែង ជា​ក្រុមប្រឹក្សា​របស់​សមាគម​សិល្បករ​ខ្មែរ នឹង​ទាមទារ​អោយ លោក ហេង ឡុ​ង ក៏​ដូច​ជា​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើការ​បកស្រាយ​ចំពោះ​រឿង​លុយ​ឧបត្ថម្ភ​នា​ពេល​កន្លង​មក​។ ស្រាប់តែ​ពេល​នេះ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បាន​ឆ្លើយ​តប​តាម​ថា “​ខ្ញុំបាទ​កំពុង​តែ​ឲ្យ​មេធាវី​សិក្សា​ផ្លូវច្បាប់ ករណី​លោក អុ​ឹ​ម ជីវ៉ា ដែល​បាន​ផុស​និយាយ​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​នឹង សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​មាន​ខ្ញុំបាទ​ជា​ប្រធាន​។ ខ្ញុំ​សុំ​ឱ្យ​លោក អុ​ឹ​ម ជីវ៉ា រក​ភស្តុ​តាង​នូវ​អ្វី​ដែល​លោក​បាន​និយាយ បើ​ក្នុង​២៤​ម៉ោង​លោក​មិន​មាន​ភស្តុ​តាង​ទេ ហើយ​មិន​សុំ​ទោស​ជា​សាធារណៈ​ទេ ខ្ញុំបាទ​នឹង​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ការពារ​ភាព​ស្អាតស្អំ និង​រក​យុត្តិធម៌​ជូន​សមាគម​”៕

Advertisement