Connect with us

តារាអន្តរជាតិ

Chin – Lily បង្ហោះរូបភាពដ៏ផ្អែមល្ហែមរបស់ខ្លួន នៅក្នុងថ្ងៃខួបទី៧ នៃការស្រឡាញ់គ្នារបស់ពួកគេ

មិនឡូយឆាយ ហ៊ឺហាពេកទេ ប៉ុន្តែពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ។ សម្រាប់គូនេះ គឺជាគូស្នេហ៍៏ដ៏ផ្អែមល្ហែមរបស់តារាចម្រៀងវ័យក្មេង Chin Chinnawut និងមិត្តស្រីរបស់គេ Lily Panthila ជាមួយនឹងជីវិតគូស្នេហ៍របស់ពួកគេទាំងពីរ ដែលបានបញ្ចប់ឆ្នាំទី ៧ នៃការធ្វើដំណើររបស់ពួកគេ ដែលផ្ដើមស្រឡាញ់គ្នាដំបូងតាមរយបណ្តាញសង្គម។

ដោយតារាប្រុសវ័យក្មេង Chin ដែលបានបង្ហោះរូបភាពគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់របស់ខ្លួន អមជាមួយសារដែលសរសេរថា “រីករាយខួបលើកទី ៧ Baby! ពេលវេលាមិនចេះរីងស្ងួតទេ  វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ! អ្វីដែលនឹងមកដល់នាពេលខាងមុខនេះ !! Eiei! ស្រលាញ់អ្នកbaby !”

ចំណែកខាង LiLi ឯណេះវិញក៏បានបង្ហោះរូបថតដ៏ផ្អែមល្ហែមរបស់ខ្លួន រួមជាមួយចំណងជើងផ្អែមល្ហែមថា“ រីករាយខួបលើកទី៧ សម្រាប់ពួកយើង តើថ្ងៃដំបូងរបស់អ្នកយ៉ាងម៉េចដែរ? ថ្ងៃនេះល្អជាងពេលមុន 🙂 ខ្ញុំស្រឡាញ់អ្នកហើយខ្ញុំមិនអាចរង់ចាំ បង្កើតអនុស្សាវរីយ៍ជីវិតបន្ថែមទៀតជាមួយអ្នក @chinchinawut “

អត្ថបទដោយ៖ សុផានីត

Advertisement