Connect with us

តារាជាតិ

មិន​នៅ​ស្ងៀម​!! លោក អ៊ឹម ជីវ៉ា ឆ្លើយ​តប​ភ្លាម​ៗ បន្ទាប់​ពី​លោក ហេង ឡុ​ង គំរាម​ប្តឹង

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​លោក ហេង ឡុ​ង ប្រកាស​ទុក​រយៈ ២៤​ម៉ោង អោយ​លោក អ៊ឹម ជីវ៉ា បង្ហាញ​ភស្តុ​តាង បើ​មិន​អ​ញ្ចឹ​ង​ទេ​នឹង អោយ​មេធាវី​រៀបចំ​ប្តឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​។

ស្រាប់តែ​ពេល​នេះ​លោក អ៊ឹម ជីវ៉ា ប្រើប្រាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក សិល្បករ​កម្ពុជា​ឆ្លើយ​តប​វិញ​ថា “​ខ្ញុំ​ជា​កូន​អ្នកក្រ ខ្ញុំ​គ្មាន​ខ្នង​ឬ​អាង​អ្នក​ណា​នៅ​ពីក្រោយ​ឡើយ គឺ​មាន​តែ​ខ្លួន​មួយ​ដើរ​ក្នុង​សង្គម​!

អ្វី​ដែល​ខ្ញុំ​ផុស​គឺ​សុំ​អោយ​ធ្វើការ​បកស្រាយ​ជួយ​បំភ្លឺ​បន្ថែម បើ​ឆ្លើយ​បាន​មិន​បានជា​សិទ្ធ​របស់​ប្រធាន បើ​ការ​លាឈប់​របស់ខ្ញុំ និយាយ​ពី​មូលហេតុ​និង​សូម​ណូ​ម​ពរ​អត់​បាន​ត្រូវ​គេ​ប្តឹង​ទៀត​នោះ ខ្ញុំ​ក៏​មិន​ខ្លាច​ដែរ ខ្ញុំ​ក៏​សុំ​មេធាវី​ម្នាក់​ការពារ​ជន​ក្រក្រី មក​ការងារ​ក្តី​អោយ​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ជន​ក្រីក្រ ជា​សិល្បៈ​ក្រីក្រ គ្មាន​លុយ គ្មាន​អំណាច​អាងខ្នង​ដូច​គេ​ទេ ។

ចង់​និយាយ​ថា​មួយ​ជីវិត​ខ្ញុំ​មិន​ចេះ​ខ្លាច​គេ​ទេ ..! ជីវិត​កើតមក​សំរាប់​ស្លាប់​ទៅ​វិញ​ទេ មុន​និង​ក្រោយ​ក៏​គង់តែ​ងាប់​ដូច​តែ​គ្នា គ្មាន​អ្នក​ណា​គេច​ពី​សេចក្តីស្លាប់​បាន​ទេ កើត​ចាស់​ឈឺ​ស្លាប់ ហើយ​ក៏​មិន​ចង់​ឈ្នះ​អ្នក​ណា​ដែរ ខ្ញុំ​ខ្លាច​ណាស់ ខ្ញុំ​ខ្លាច​គេ​ប្តឹង​ណាស់ ចឹ​ង​មាន​តែ​ទុក​អោយ​អ្នក​ណា​គេ​ចង់​ឈ្នះ​ចាញ់​ប្តឹង​ចុះ ចាំ​ខ្ញុំ​ដើរ​តាម​ក្រោយ​។ ដោយ​ក្តី​គោរពៈ អុ​ឹ​ម ជីវ៉ា​”៕

Advertisement