Connect with us

ព័ត៌មានជាតិ

បឹងសំរឹទ្ធ កន្លែងសម្រាកកម្សាន្តដ៏ល្បីមួយនៅក្នុងខេត្តកំពង់ធំ

បឹងសំរឹទ្ធិ មានទីតាំងស្ថិតនៅ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីដំរីជាន់ខ្លា។May be an image of natureបឹងសំរឹទ្ធិ ស្ថិតនៅក្នុងប្រភេទ៖ បឹងឬស្រះឬអាង, ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, កន្លែងស្នាក់នៅ។ រីឯចំណុចសំខាន់ៗនៅ បឹងសំរឹទ្ធិ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, ជិះទាទឹក, ជិះ​ខ្សែ​រ៉ក​, ជិះកង់លើទឹក, បោះជំរុំឬបោះតង់, ម្ហូប, សួនកុមារឬកន្លែងលេងទង, ជិះក្តាររំអិល និងចំណុចផ្សេងៗទៀត។

May be an image of sky and natureរមណីយដ្ឋានបឹងសំរឹទ្ធិ មានសួនកុមារ អាងហែលទឹកសម្រាប់ក្មេងៗ និងល្បែងកម្សាន្តជាច្រើនទៀត ហើយរមណីយដ្ឋានបឹងសំរឹទ្ធិ នេះត្រូវបានរៀបចំឡើងនៅលើទំហំដី ៤០ ហិកតារ ដែលមានវាលស្មៅលាត សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​សម្រាប់​កន្លែង​កម្សាន្ត និង សត្វស្លាបនានារស់នៅក្នុង បរិវេណតំបន់នោះព្រមទាំងមានបឹងធម្មជាតិ មួយដែលមានទិដ្ឋភាពជាប់នឹងស្ទឹងជីនិតគួរឱ្យចាប់អារម្មណ៍។May be an image of tree, nature, lake and sky
ក្រៅពីនេះ រមណីយដ្ឋាន បឹងសំរឹទ្ធិ មានសាងសង់សំណង់ផ្ទះសំណាក់ នៅតាមបណ្តោយ មាត់ស្ទឹង សង់់់ភ្ន់ផ្តិំល្កសំរឹទ្ធិ សង់សំណង់អង្គរវត្ត សង់សំណង់សារមន្ទីរជាតិ ស្ថាបនា ឆ្នេរខ្សាច់ ការបង្កើត រមណីយដ្ឋាននេះឡើង គឺក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូននៅ ក្នុងសហគមន៍នេះដោយផ្ទាល់ ដោយឱ្យពួកគាត់មានការងារធ្វើ រកចំណូលពីវិស័យ ទេសចរណ៍ ដោយមានអ្នកខ្លះអាចមកបម្រើការងារនៅទីនេះ ហើយអ្នកខ្លះអាចដាំ ដំណាំកសិកម្មដូចជា ផ្លែឈើបន្លែ ដើម្បីយកមកផ្គត់ផ្គង់នៅទីនេះទៀតផង៕May be an image of nature, body of water and skyMay be an image of tree, nature, lake and skyMay be an image of tree and poolMay be an image of tree and nature
ប្រភ: Adventure and Nature

Advertisement