Connect with us

ព័ត៌មានជាតិ

លោក ទូក សុខៈ​៖ ទម្រាំ​ទិញ​ផ្ទះ​នេះ​បាន ខ្ញុំ​ត្រូវ​ឆ្លងកាត់​បន្ទប់​ជួល​៤​កន្លែង និង​បង់​រំ​លោះ​រយៈពេល​ជាង​១០​ឆ្នាំ

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ផ្ទះ​លោក ទូក សុខៈ អ្នក​ព័ត៌មាន​នៅ​ទូរទស្សន៍ហង្សមាស ត្រូវ​បាន​អគ្គិភ័យ​លាប​ត្របាក់ យក​ផ្ទះ​របស់​លោក​កាល​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖

“​ផ្ទះ​កំសត់​!
ទម្រាំ​ទិញ​ផ្ទះ​នេះ​បាន ខ្ញុំ​បាន​ឆ្លងកាត់​បន្ទប់​ជួល​៤​កន្លែង រួម​មាន ជាន់​ទី​បួន​ម្ដុំ​អូ​ឫស្សី ខាង​កេ​ី​ត​វត្ត​សន្សំ​កុសល ម្ដុំ​បឹង​ត្របែក​ខាងត្បូង និង​នៅ​លេ​ី​បឹង​ទំពន់​ជាប់​ផ្លូវ​៣៧១​។ ក្រោយមក ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​សម្រេចចិត្ត​ខ្ចី​លុយ​ធនាគារ ដោយ​បង់​រំ​លោះ​រយៈពេល​ជាង​១០​ឆ្នាំ​ទិញ​ផ្ទះ​នេះ​ក្នុង​តម្លៃ​២៥០០០​ដុល្លារ​។

គិត​ថា ចាំ​ធូរធារ​បន្តិច​នឹង​ជួសជុល​ឱ្យ​ប្រ​សេ​ី​រ​បន្តិច​ទុកជា​អនុស្សាវរីយ៍ ដឹង​អី​ត្រូវ​រង​គ្រោះ​ដោយ​អណ្ដាត​ភ្លេ​ី​ង​។ ពេល​វា​ឆេះ​ខ្ញុំ​មិន​បាន​នៅ​កន្លែង​កេ​ី​ត​ហេតុ​ទេ ដោយ​កំពុង​ផ្សាយ​ព័ត៌មាន​នៅ​ទូរទស្សន៍​។ អ្វី​ដែល​សឹង​មិន​ជឿ គឺ​ផ្សាយ​ព័ត៌មាន​ផ្ទះ​ខ្លួនឯង តែ​មិនដឹង​ថា​ជា​ផ្ទះ​ខ្លួនឯង​!

តាម​ប្រភព​ពី​កន្លែង​កេ​ី​ត​ហេតុ និង​អុំ​ស្រី​ម្ចាស់ផ្ទះ​ជាប់​គ្នា​ប្រាប់​ថា គឺ​ទុ​សេ​ពី​ក្នុង​បន្ទប់​ជួល​ផ្ទះ​គាត់​នៅ​ជាន់​ខាង​លេ​ី ហេ​ី​យ​គាត់​ស្មាន​តែ​សម្លេង​គេ​វាយ​កណ្ដុរ​ក៏​មិន​ចាប់អារម្មណ៍​។ រហូត​ដល់​ឆេះ​សន្ធោរ​សន្ធៅ​ទៅ​ហេ​ី​យ​ទេ​ី​ប​ដឹង​ថា​ភ្លេ​ី​ង​ឆេះ ហេ​ី​យ​វា​បាន​រាល​ដល់​ផ្ទះ​ខ្ញុំ​រួច​ហេ​ី​យ​ដែរ​។ ភ្លេ​ី​ង​ឆេះ​មិន​ដល់​៥​នាទី សឹង​គ្មាន​សល់ ដោយ​បាន​ក្រុម​ពន្លត់អគ្គីភ័យ​អន្តរា​គម​បន្ថែម​។

ខ្ញុំ​សូម​ថ្លែង​អណរ​គុណ​ចំពោះ ឯកឧត្ដម លោក​ជំទាវ និង​បងប្អូន​ទាំងអស់​ដែល​ផ្ញេ​ី​សារ​ចូលរួម​សោកស្ដាយ​ដល់​ខ្ញុំ​។ សូម​អរគុណ​ចំពោះ​បងប្អូន​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ផង​ដែរ​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​ក៏​បញ្ជាក់​ជូន​បងប្អូន​មួយ​ចំនួន ពិសេស​អ្នក​សារព័ត៌មាន​ដែល​តាំង​សំណួរ​មក​ខ្ញុំ​អំពី​សំណង​ខូចខាត​។ ជា​ការ​ពិត​ផ្ទះ​ដែល​ជា​ប្រភព​បង្កហេតុ​មាន​កាតព្វកិច្ច​ជួសជុល​សំណង ប្រ​សិន​ម្ចាស់ផ្ទះ​រង​គ្រោះ​ជិតខាង​ប្ដឹង​ទាមទារ ប៉ុន្តែ​ទោះ​ខ្ញុំ​មិនសូវ​សម្បូរ​ធនធាន ដោយ​យោង​គោលការណ៍​ក្បែរ​ខាង ខ្ញុំ​មិន​ទាមទារ​ឱ្យ​គាត់​សងការ​ខូចខាត​ទេ​។

ខ្ញុំ​នឹង​ព្យាយាម​សន្សំ​ប្រាក់​ដេ​ី​ម្បី​សាងសង់​តាម​ទម្រង់​ចាស់​ទុកជា​អនុស្សាវរីយ៍​។ ខ្ញុំ​ពិតជា​មិន​ចង់​បាត់​វា​ទេ ព្រោះ​ជា​ញេ​ី​ស​ឈាម​ប្ដី​ប្រពន្ធ និង​ការ​ជ្រោមជ្រែង​របស់​ប្អូន​ៗ​ថ្លៃ ពុក​ម្ដាយ​ក្មេង​។ ជា​ពិសេស អ្នក​មានគុណ​ម្នាក់​ទៀត ដែល​បាន​ឧ​ប​ត្ថ​ម​ប្រាក់​បង់​ផ្ដាច់​ធនាគារ​។ ????

១៥ វិច្ឆិកា ២០១៩”៕

Advertisement