Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ

រាជធានីភ្នំពេញ៖ ជនជាតិចិន ចំនួន៤នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលាម៉ោង ២០:៣០នាយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំង ទាំងអស់ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អ ជាមួយកងកម្លាំងចំរុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួប ជនជាតិចិនចំនួន ៤នាក់ អ្នកនាំផ្លូវម្នាក់ និងម៉ូតូចំនួន១គ្រឿង បំរុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

ចំណែកជនជាតិចិនចំនួន៤នាក់ អ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត៕

https://blogger.googleusercontent.com/img/a/AVvXsEgl4Wi0OEphm1ioBlqsz2bJ7uAOwFNEHuAHR507CQWkW3HMRZpTLwz1cYcF1O_JYBt1hdHlaBGQdolBFS2AJzR8QjOcOFS9D2TuPtyyyIixDommZeSRYLW73mmieamVFGelHi39nsZEqN2WBH8TVneCD6l7NKkbfdJx7PnQZatnJN_FJ71OAtsG-aMUYQ=s1280
https://blogger.googleusercontent.com/img/a/AVvXsEi0CGsJhn2cM5gkx5uZAefiD8YKcD1CuS8NAJWtDbrVOJRDKX8DXHFmFkQpTVwCbIJEk_TPZOAlKr045S37Vj8Z42OMx0m6TGtc2ToKw-rX25Sf-cTdpCT_2CsCT3UGbclpcW1xiW-H3SH8HmJ8q_TmmSsvo-eJvztP6lK0rwuTvUBxL3-InaLWODLGcg=s1280
https://blogger.googleusercontent.com/img/a/AVvXsEga91dJJbU8a2YxZo5jQvN-yqECKKMkT__OKnPNfgCDnKbM1wPS0EDZn1vuXPl4s_Q_MzTK261k9NY5FTRrVzCwrpeUJWqU-gltNOuytdCI2z4WS1tYANg1_lC22IR8byKKoi6oWW9GdalwCD0FX_syX7gbDPjGoc8-5O1nDL4ZQUlLR-m3aQdw9iWyEQ=s1280

Advertisement