ហ្វេសប៊ុក៖ បញ្ហាខូចខាតផ្លូវនៅក្នុងទីក្រុងព្រះសីហនុបាន ក្លាយជាកត្តាចំបង់ ក្រោយខេត្តជាប់មាត់សមុទ្រមួយនេះត្រូវ បានអភិវឌ្ឍន៍យ៉ាងខ្លាំង បន្ទាប់ពីការមកដល់របស់ជនជាតិ ចិនយ៉ាងច្រើនកាលពីពេលកន្លងមក។
នៅពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់បានធ្វើការបង្ហោះ ដោយងើយឆ្ងល់នៅក្នុងបណ្តាញសង្គមថា “ផ្លូវលេខ៨១០ប្រហែល២ខែមុនបានដើរចែកក្រដាសអោយប្រជាជនបង់លុយថ្លៃដាក់លូក្នុង១លូ៧០ដុល្លាហើយ១គ្រួសារត្រូវបង់អស់៣០០ដុល្លាដល់១០០០ដុល្លាក៏មានទៅតាមក្បាលដី តែដល់ពេលឥលូវលឺខេត្តថាផ្លូវនេះ ធ្វើដោយលុយរបស់រដ្ឋទាំងអស់ទៅវិញ ចឹងតើលុយប្រជាជនបង់អោយក្រុមហ៊ុននោះ ជាក្រុមហ៊ុនមក២ណា បើពេលចែកក្រដាសយកលុយនឹង គឺមកជាមួយមេភូមិ ហើយមានត្រាចៅសង្កាត់ទៀតផង………….????”៕


