Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកឆែប ចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូបនៅព្រំប្រទល់ស្ទឹងត្រែង-ព្រះវិហារ ដែលក្រុមឈ្មួញលួចកាប់ពីក្នុងតំបន់អភិរក្ស

ស្ទឹងត្រែង៖ សមត្ថកិច្ចស្រុកឆែបខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្ក្រាបឈើផ្ចឹកជាច្រើនម៉ែត្រគូបនៅក្នុងទឹកអូរជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈើផ្ចឹកប្រភេទក្តារបន្ទះវែងខ្លីរាប់សិបសន្លឹកត្រូវបានក្រុមឈ្មួញលួចកាប់ពីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរកាស្ថិតក្នុងស្រុកឆែបខេត្តព្រះវិហាររួចដឹកតាមគោយន្តមកទម្លាក់នៅមាត់ច្រាំងអូរ ត្រង់ចំណុចភូមិគុណភាព (ហៅប្រា)ឃុំឆែប២ ស្រុកឆែប ដើម្បីលើកដាក់ទូកមកត្រើយម្ខាងទៀតចូលទឹកដីខេត្តស្ទឹងត្រែងក្នុងបំណងបន្តដាក់តាមគោយន្តច្នៃដឹកចូលសិប្បកម្មជាច្រើនកន្លែងតំបន់នោះនៅស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា ឈ្មួញដឹកឈើពីខេត្តព្រះវិហារមកស្ទឹងត្រែងមានលក្ខណៈទ្រង់ទ្រាយធំនោះទើបសមត្ថកិច្ចមន្ត្រីដែនជម្រកសត្វព្រៃព្រះរកាឆែប មន្ត្រីព្រំប៉ូលិសដែន មន្ត្រីប៉ុស្តិ៍ឆែប២ និងមន្ត្រីយោធាស្រុកឆែបបានឆ្លងទឹកតាមទូកនៅចំណុចប្រាស្ថិតក្នុងភូមិគុណភាព ដើម្បីបង្ក្រាបឈើទាំងអស់ក្រោយពីឈ្មួញចម្លងតាមទូកមកខាងទឹកដីខេត្តស្ទឹងត្រែងដឹកត្រឡប់ទៅព្រះវិហារវិញ។

រីឯសមត្ថកិច្ចនគរបាលប៉ុស្តិ៍អន្លង់ជ្រៃមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃក៏បានចូលរួមស្ទាក់បទល្មើសនៅតំបន់នោះផងដែរ។ ក៏ប៉ុន្តែក្រោយមកក៏បានដកកម្លាំងមកវិញហើយឈើទាំងអស់នោះត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារប្រមូលយកទាំងអស់ដែលគេប៉ាន់ស្មានថាមិនក្រោម២០ម៉ែត្រគូបនោះឡើយ៕

https://blogger.googleusercontent.com/img/a/AVvXsEgwSvQkl0UlRkFEFICLT4i5YkEgv5JlYBN1H0rZYF1sNxJkODiDobhQC97QEYE_VkBBxpgCqzV6EBDcpJEhiAYtuMXOQWv-a5BSqiV26rqow15N6iizNfJjbz8Za480JujyrFidD1WMcueiKrKVVDfOnaLKu7p3eIJF4XX7x7izvIRH3Z1d8JdehaVylw=s1280
https://blogger.googleusercontent.com/img/a/AVvXsEhNls4qYZCr9XWd-ExpyXYSvN6EcWc6BvY5VOvoizsrCkox-QNJACmseD_OMi-3Q6YPprQnyNxKeD0Cf5ppB4ldw2-5T4_JYFdY7sduS8KFnTca-vBQwiG2AagViul_g0fKfgIDqsVSdG4IrjrBHPBP22tuIGy5Nv-Q9P_m9p41skWjx342K4Dz2M28Uw=s1280
https://blogger.googleusercontent.com/img/a/AVvXsEiYb9wCK9Uw77DTjKCn9ni2WXEEkAocbUcdFuVssviSTPILb11VlNQuvKEbBA97tAjqmvxfO_Iin4ZEAZSWN9bZIA4aAe4O4cAiFb42vWT92O_EErx-fHKVgGFhKoHcLwSotiwQce5AGV_ax1H_ErgGYdEFVH67nKf7frbkc05fe7H51iBN4Eyg0PtyzA=s1280
https://blogger.googleusercontent.com/img/a/AVvXsEjiSTdrVcv7-uTqPGGSZFwunhW__7Mm18dCV-bWjmoUZl0zbqKfigv0PbD-of_4Y_tyuC2gFR73QB4IY6pbZ56p3qaRgDm_MzDNdQ12aJ0bRu118rHu3nVF-N76bPG_g1UOsm1EhgZWPwfW_JZOzAsE2JGTbwCUys4te8HBOEEUBwao_VnNIN8F2Ake2g=s1280

Advertisement