Connect with us

ព័ត៌មានជាតិ

ចាប់មិនចេះអស់! កម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកស្រុកជលគិរី ដកហូតវត្ថុតាងមួយចំនួន

ខេត្តកំពង់ឆ្នាំង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្រ្កាបបទល្មើស នេសាទ នៅចំណុចមេទឹកខ្លាក្រាប និងមេទឹកស្មោញ ក្នុងភូមិសាស្រ្តក្រោយភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដកហូតវត្ថុតាងបានមួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលក្នុងការបង្ក្រាបនេះកម្លាំងដកហូតវត្ថុតាងមួយចំនួន និងធ្វើការកម្ទេចចោលរួមមាន៖ កំទេចលបលូស្បៃម៉ុងចំនួន៨មាត់, សាច់របាំងអួនប្រវែង ២១០មែត្រ កំទេចចោលនៅនឹងកន្លែង, បង្គោល ៤៥ដើម កំទេចចោលនៅនឹងកន្លែង, លែងកូនត្រីចំរុះ ៤៥គីឡូក្រាម ចូលក្នុងទន្លេវិញ។

គេសង្កេតឃើញថា ជារឿយៗកម្លាំងជំនាញតែងតែចុះបង្ក្រាបជា ញឹកញ៉ាប់តែបង្ក្រាបយ៉ាងណានៅតែមិនអស់ ៕

https://blogger.googleusercontent.com/img/a/AVvXsEhUUECDAKvo0KaNtmdYIRygVRyEtqd4pd0H6Oz6Aa8cMJvXakOFbOYM3Gt18M1OZ46znpn5ZlC7JlVrkGWnSt9cKag1QogKQlzUwECwgOxLJrjV1HbQT51w5XkepF-ilZuGVyhpTBWX4Lr5C0Ad8uHpsOBX8SETrAGe1iOZtC0PF1zlXWgb949OW9c_jQ=s809
https://blogger.googleusercontent.com/img/a/AVvXsEgy2MgsPWGQfZNGR7UnBKXrebJxkSj0STYH4LiLhlilQYkGblT4KlCBkYr7Yq09TLclhfSaRiIL-sIMZ6LV6dRBN21scKX_w_DKifJnpvb-ljGeU9BpcOL8kowpi0RS31g6ftDpZju0-NpjzRG_Qb1A42xknuekW5Q8wDnFeBzxYp21fQfA8cj-tW5olg=s808

Advertisement