Connect with us

បច្ចេកវិទ្យា

នោះ! អ្នកប្រើប្រាស់ iOS 15 និង Messages សូមមានការប្រុងប្រយ័ត្ន

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។How to Clear ICloud Storage Space in 6 Ways
ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបានលុបចោលនៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។The official version of Apple iOS 15 is online! “Live Text” is super  practical, and there are 20+ new features worth experiencing – Breaking  Latest News
ដូច្នេះប្រសិនបើលោកអ្នកមានរូបថតសំខាន់ៗដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud លោកអ្នកគួរតែចៀសវាងលុបរូបថតទាំងនោះចេញពីកម្មវិធី Messages នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់មួយចំនួនដែលកំពុងតែប្រើកម្មវិធីសាកល្បងជំនាន់ iOS 15.1 ក៏កំពុងតែជួបនឹងបញ្ហានេះផងដែរ៕

Advertisement