ភ្នំពេញ៖ ក្រោយអគ្គីភ័យបានឆាប់ឆេះផ្ទះរបស់អ្នកព័ត៌មាន លោក ទូច សុខៈ កាលពីម្សិលមិញនេះ។ ស្រាប់តែពេលលោក ក៏បានចេញនៅសារជូនដំណឹងមួយនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា៖
“សូមជម្រាបជូនបងប្អូន! ដេីម្បីចៀសវាងជនខិលខូចឆ្លៀតឱកាសប្រេីប្រាស់ករណីផ្ទះខ្ញុំឆេះទាយយកប្រយោជន៍ផ្សេងៗ តាមមធ្យោបាយនានា៖
១. យករូបខ្ញុំបង្កេីតហ្វេសបុក ឬតេឡេក្រាម សុំជំនួយ!
២. ក្លែងធ្វេីសាច់ញាតិខ្ញុំ ក្រុមការងារខ្ញុំជាដេីម សុំជំនួយ!
សូមបងប្អូនកុំជឿឱ្យសោះ! ជាថ្មីម្ដងទៀតខ្ញុំសូមគោរពនូវសណ្ដានចិត្តរបស់បងប្អូននានាដែលសំដែងការសោកស្ដាយចំពោះគ្រោះអកុសលរបស់ខ្ញុំ។ សូមឱ្យរឿងអាក្រក់នេះចាកឆ្ងាយផុតពីបងប្អូន!
១៦ វិច្ឆិកា ២០១៩”៕


