ព័ត៌មានជាតិ
តោះមកស្វែងយល់ផ្លាកសញ្ញាគ្រោះថ្នាក់ទាំងបីនេះ

ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។
ខាងក្រោមនេះជាផ្លាកសញ្ញាគ្រោះថ្នាក់ទាំងបី ដែលយើងគួរស្វែងយល់:
- មានសត្វព្រៃឆ្លងកាត់: សញ្ញានេះប្រើសម្រាប់ អោយអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាខាងមុខអាចនឹងមានសត្វព្រៃឆ្លងកាត់ញឹកញាប់។
- ផ្លូវរអិល: សញ្ញានេះប្រើសម្រាប់ អោយអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាផ្លូវខាងមុខអាចរអិល ជាពិសេសពេលមានភ្លៀង។
- មានថ្មធ្លាក់: សញ្ញានេះប្រើសម្រាប់ អោយអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាផ្លូវខាងមានថ្មធ្លាក់ ឬមានដុំថ្មលើទ្រូងផ្លូវ។
ប្រភព: ក្រសួងសាធារណ និងដឹកជញ្ជូន
