អេស្ប៉ាញ៖ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ នេះក្រុមបាល់ទាត់ម្ចាស់ផ្ទះអេស្ប៉ាញ់ បានបើកទ្វារផ្ទះទទួល ស្វាគមន៍ក្រុមភ្ញៀវម៉ាល់តា ក្នុងការប្រកួតវគ្គជម្រុះ ដើម្បីទទួលបានកៅអីទៅកាន់ការប្រកួត យ៉ូរ៉ូ ឆ្នាំ២០២០។
ដោយក្នុងនោះក្រុមម្ចាស់ផ្ទះអេស្ប៉ាញ់ បានបើកការសម្រុកទៅ កាន់ក្រុមភ្ញៀវដោយមិនមានទុកមុខអោយបន្តិចទល់តែ សោះ។ ក្រុមជម្រើសជាតិអេស្ប៉ាញ់ អាចរកបានរហូតដល់ទៅ ៧គ្រាប់ ខណៈពេលដែលក្រុមភ្ញៀវមិនអាចរកបានសូម្បីតែ មួយគ្រាប់។ ចប់ការប្រកួត ៩០នាទី ក្រុមម្ចាស់ផ្ទះយកឈ្នះ ក្នុងលទ្ធផល ៧ទល់នឹង០ នឹងបានបន្តឈរនៅកំពូល តារាងក្នុងពូល F៕