Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចសន្សំលុយបានមិនក្រោយ ១០០លានដុល្លារនោះទេ ក្នុង១ខែ

ព្រះ​សីហ​នុ​៖ នៅ​ក្នុង​ឪ​កាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​ក្នុង​មួយ​ខែ​ៗ រាជរដ្ឋាភិបាល អាច​សន្សំ​ប្រាក់​បាន​ពី ១០០ ទៅ ២០០​លាន​ដុល្លារ សម្រាប់​ទុក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗ”​។

ក្នុង​នោះ​សម្តេច​ក៏​បាន​បញ្ជាក់​ថា ក្នុង​មួយ​ខែ រាជរដ្ឋាភិបាល អាច​ប្រមូល​ពន្ធ​បាន​ប្រហែល ៥០០​លាន​ដុល្លារ​។ ក្រោយ​កាត់ ចេញ​នៅ​ចំណាយ​ផ្សេង​ៗ​ទៀត ប្រាក់​ដែល​នៅ​សល់​ប្រហែល ១០០ ទៅ ២០០​លាន​ដុល្លារ​៕

Advertisement