Connect with us

ចំណេះដឹងទូទៅ

ឪពុកម្តាយកាន់តែចាស់ ហើយលោកខ្លាចបំផុតទៅលើរឿងទាំងអស់នេះ នឹងមិនចង់អោយកូនដឹងនោះទេ !

ក្នុងមួយជិវិតនេះ មនុស្សគ្រប់រូបមិនអាចរក្សាវ័យបានស្ថិតស្ថេររហូតទេ ពីមួយថ្ងៃទៅមួយថ្ងៃ ការរីកចម្រើនវ័យចេះកាន់តែទៅមុខ ។ ថ្ងៃនេះអ្នកគឺជាកូនរបស់ឪពុកម្តាយ ហើយថ្ងៃក្រោយមកអ្នកក៏ជាឪពុកម្តាយរបស់គេដែរ អ្នកគួរតែរៀនសិក្សាអំពីរឿងខាងក្រោមនេះ។
១ -ខ្លាចរឿងអាក្រក់សម្រាប់កូន តែមិនអាចជួយខ្លួនឯងបាន ; ក្នុងនាមជាកូនគិតថា លោកឪពុកអ្នកម្តាយជាមនុស្សសំខាន់អសា្ចរ្យសម្រាប់ពួកគេ ដរាបណាកូនចង់បានអ្វី លោកតែងតែព្យាយាមរកវិធីដើម្បីបំពេញតាមតម្រូវការកូន ចង់បាន។ប៉ុន្តែនៅពេលដែលឪពុកម្តាយរបស់អ្នកកាន់តែចាស់ អ្នកមិនប្រាកដថាបានបំពេញតបស្នងទៅលើពួកគាត់វិញទេ ខណះមានតែលោកទាំងពីរទេដែលមានការព្រួយបារម្ភខ្លាំងបំផុត ដោយកើតចេញពីការស្រឡាញ់ដោយគ្មានលក្ខ័ខណ្ឌ។ឪពុកម្តាយមិនគួរមើលរំលង ខណៈសញ្ញានៃក្តីស្រឡាញ់របស់កូនៗប្រែប្រួលតាមអាយុ –  Popular Magazine

២- ខ្លាចរំខានកូន ទោះបីឈឺក៏មិនហ៊ាននិយាយ; ជាការពិត លោកទាំងពីរចាស់ហើយ សុខភាពក៏ទន់ខ្សោយ ពេលឈឺល្មមៗ ពូកគាត់ព្យាយាមទ្រាំនឹងជំងឺនេះដោយខ្លួនឯង ដោយមិនចង់រំខានអោយកូនលំបាកឡើយ ប្រសិនបើដល់ពេលដែលកូន ទទួលបានពត៍មានថា ឪពុកម្តាយរបស់អ្នកឈឺ ពួកគាត់ប្រហែលជាកំពុងឈឺធ្ងន់ហើយ ដូច្នោះការសួរនាំ យកចិត្តទុកដាក់ថែទាំចំពោះគាត់ គឺកាត្វកិច្ចដែលអ្នកគួរតែធ្វើទាន់ខែភ្លឺ។ហេតុផលមួយចំនួនទៀតដែលកូនតូចយំ មិនមែនមកពីបញ្ហាឈឺតែមួយមុខ ! – Popular Magazine

៣- ខ្លាចបំផុតនៅពេលឃើញទឹកមុខកូនមិនស្រណុកស្រួល ; បើអ្នកឃើញលោកកំពុងតែឈរនិយាយនៅមុខអ្នក សូមនិយាយដោយប្រុងប្រយត្ន័ ព្រោះមនុស្សកាន់តែចាស់ កាន់តែរអ៊ូច្រើន បើអ្នកនិយាយដោយទឹកមុខមិនសប្បាយចិត្ត ឬដោយគ្រោតគ្រាតទៅលើលោក ការតូចចិត្ត ការសោកសៅនឹងកើតឡើង ហើយពួកគាត់អាចនឹងជូតទឹកភ្នែកដោយស្ងៀមស្ងាត់បំផុត ។លោកឪពុកម្តាយកាន់តែចាស់ គាត់ក៏កាន់តែមើលមុខអ្នកជាញឹកញាប់ មើលថា តើអ្នកកំពុងតែសប្បាយ ឬពិបាកចិត្ត ខណះដែលពេលខ្លះការបារម្ភ សេចក្តីស្រឡាញ់ មិនដែលទទួលបានរង្វាន់ ជារៀងរហូត៕

នាំ​កូន​ទៅលេង​ក្រៅ​ផ្ទះ​ ដើម្បី​រៀន​យល់ដឹង​ពី​អ្វី​ៗដែល​ថ្មី​ | La Reine  Media

Advertisement