Connect with us

ចំណេះដឹងទូទៅ

ភ្នំខ្នងព្រះជាគោលដៅទេស ចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេស ចរឲ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើនអនេក។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិសាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំខ្នងព្រះ ជាតំបន់អេកូទេស ចរណ៍ថ្មីហើយល្បី កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សង ព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានព្រៃព្រឹក្សាខៀវស្រងាត់ ជាមួយនឹងភ្នំល្វឹងល្វើយអមដោយផ្កាព្រៃ ចម្រុះពណ៌ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរឡើងភ្នំបោះតង់ សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ស្តាប់សំឡេងសត្វយំប្រគំជាបទភ្លេង រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

ចប់កូវីដភ្លាម វេចបង្វេចទៅគេងស្រូបខ្យល់អាកាសបរិសុទ្ធលើ ភ្នំខ្នងព្រះ ម្តង –  MyTV Plus

លោកបន្ថែមទៀតថា ពេលឡើងដល់កំពូលភ្នំហើយអ្នកទេស ចរអាចអង្គុយមើលទេសភាពពីលើកំពូលភ្នំឃើញខេត្តពោធិ៍ សាត់ទាំងមូល និងផ្លូវកាច់កោងគួរឱ្យទាក់ទាញនៃភ្នំ ១៥០០លើសពីនោះនៅព្រឹកព្រលឹមអ្នកទេសចរអាចអង្គុយមើលថ្ងៃរះពីលើកំពូល ភ្នំហើយនៅពេលថ្ងៃអាចដើរ កម្សាន្តថតរូបទុកជាអនុស្សាវ រីយ៍ រីឯពេលរាត្រីអាចដុតភ្លើងអង្គុយមុខតង់មើលផ្កាយរះយ៉ាងប្លែកភ្នែកទៀតផង។ No photo description available.ភ្នំខ្នងព្រះនៅលើភ្នំ ១៥០០តំបន់នឹងភ្ញៀវទៅ លេងច្រើនណាស់ បើយើងឡើងទៅយើងមើលឃើញទេសភាពទៅខេត្តត្រាតប្រទេសថៃមើលថ្ងៃលិចនិងថ្ងៃរះចឹងយើងមើលឃើញថ្ងៃរះនិងថ្ងៃលិចព្រោះអាហ្នឹងជាភ្នំ ១៥០០ដែលខ្ពស់ជាងគេ។ លោកប្រធានមន្ទីរបញ្ជាក់ថា ភ្នំខ្នងព្រះស្ថិតនៅតាមតំបន់ភ្នំ ១៥០០នៃឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់ភ្ញៀវទេសចរអាចធ្វើដំណើរឡើង លើភ្នំនេះដោយថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនតែប៉ុណ្ណោះ ៕

ប្រភព: ក្រសួងព័ត៌មាន

Advertisement