ហ្វេសប៊ុក៖ ផ្កាស្លា គឺជារបស់ម្យ៉ាងដែលនារីគ្រប់រូចប្រាថ្នាចង់ បាននៅក្នុងជីវិតរបស់ខ្លួន ពីព្រោះថាការទទួលផ្កាស្លា បានធ្វើ អោយគ្រួសារទាំងសងខាង ទទួលស្គាល់នៅជីវិតគូររបស់គាត់។ សម្រាប់ប្រពៃណីខ្មែរ ការមានកូនមុនរៀបការ គឺជារឿងមួយ ដែលធ្វើអោយប៉ះពាល់ដល់មុខមាត់គ្រួសារយ៉ាខ្លាំង។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន បញ្ហានេះត្រូវបានកាត់បន្ថយម្តង បន្តិចហើយ ក្រោយការយល់ដឹងរបស់ប្រជាជនកម្ពុជា។
ក៏ដូចជាបងស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mey Mey បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមថា “បងដឹកដៃអូនចូលរោងការយឺតបន្តិចតែមានក្ដីសុខធំៗ ដែលបងបំពេញបំណងអូនដែលមនុស្សស្រីគ្រប់រូបចង់បាន អរគុណដែលបំពេញមុខមាត់គ្រួសារអូន ចងចាំណាមានកូនមុនការមិនសំខាន់អ្វីសំខាន់ខំដឹកដៃគ្នារកសុីយកលុយមករៀបការ ដេីម្បីជ័យមង្គលកូនហេីយនេះជាអ្វីដែលអ្នកនិយាយពីក្រោយយេីងចាញ់យេីង ស៊ូៗណានប់ៗអរគុណម៉ាក់ប៉ាទាំងសងខាង Mrr da Rith”៕






