Connect with us

តារាអន្តរជាតិ

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះ Jung Ho Yeon ជាតារាសម្តែង ស្រស់ស្អាតមកពីក្នុងរឿង Squid Game ដែលបំបែកឯតទគ្គកម្មជាមួយអ្នកគាំទ្រ ១៦,៨ លាននាក់ត្រឹមរយៈពេលជាង២សប្ដាហ៍ !!

នៅនាទីនេះគ្មាននរណាអាចស្គាល់ “Jung Ho Yeon” ជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលបានដើរតួសម្ដែងជា of Kang Sae Yeok ស្ត្រីជនជាតិកូរ៉េខាងជើងដែលតស៊ូដើម្បីជីវិតរបស់នាងនៅក្នុងSquid Game រួមជាមួយវីរបុរសល្បីពីររូបផ្សេងទៀតដូចជាLee Jung Jae នឹង Park. Hae Soo បន្ថែមពីលើសាច់រឿងដ៏សែនរំជើបរំជួលនិងគួរឱ្យរំភើប របស់series នេះនឹងធ្វើឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោកនូវចរិតលក្ខណៈមនុស្សពិតនៃរឿងនេះ ក៏បានធ្វើឱ្យតួសម្តែងមានភាពទាក់ទាញជាច្រើន ដើម្បីទាក់ទាញអ្នកគាំទ្រជាច្រើន។Meet "Squid Game" Actress Jung HoYeon Whose Instagram Followers Have Blown Up | Kpopmap

គ្រាន់តែពីរសប្តាហ៍បន្ទាប់ពីស៊េរីរឿង Squid Game បានចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix ។ ប្រជាប្រិយភាពរបស់ “Jung Ho Yeon” គឺខ្លាំងដែលវាបានវ៉ាដាច់ខ្សែកោងដែលអាចហៅថាជាការបំបែករឿងមួយដ៏អស្ចារ្យ ដោយដើមឡើយនាងមានអ្នកតាមដានចំនួន ៤០០.០០០ នាក់នៅលើ Instagram @hoooooyeony តែបន្ទាប់ពីការសម្ដែងនៃឌរឿងនេះ នាងបានលើសពីរាប់សិបលាននាក់ក្នុងរយៈពេលតែជាងពីរសប្តាហ៍ប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ចំនួនអ្នកតាមដានរបស់ “Jung Ho Yeon” នៅតែបន្តកើនឡើងរហូតដល់មានការភ្ញាក់ផ្អើលជាខ្លាំង ។https://blogger.googleusercontent.com/img/a/AVvXsEghA8IBvj6CbgWKy9pepMtMIvNsDz7fTELKm6OMcPo-990u3FGfBE69dZkGcK2H_neG5vUCqU4wF5IjhrnGjMvhBgEFGftQi2WVRv-Z5nwkMW3oJr3g6Now7EfsLa6c4d-nGGbvV-NDQKCLGYJcUlrq7xu_ZZMc-iWgJulaL4WkmGGg-AMjIrrqB9Wl=s1024

ហើយនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ “Jung Ho Yeon” អាចបំបែកឯតទគ្គកម្មជាមួយអ្នកគាំទ្រ ១៦,៨ លាននាក់ ដោយក្លាយជាតារាសម្តែងស្រីកូរ៉េខាងត្បូងលេខ ១ ដែលមានអ្នកតាមច្រើនជាងគេ ហើយបានជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមសិល្បករស្រីកូរ៉េខាងត្បូងដែលមានអ្នក Follow ច្រើនជាងគេ។ វាជាលើកទី ២ បន្ទាប់ពី IU ដែលជាសិល្បករស្រីដែលមានអ្នកគាំទ្រប្រហែល ២០ លាននាក់។https://blogger.googleusercontent.com/img/a/AVvXsEh_PzSKME4m2pu0cn1TOV6zG2scfrm-SjKA1fis3tUsnzCn5ShOTBd2I_nyhhy_29VNnuDdNrgJlunfaKnskKpSxcnVEEZofAOwkwJEM-Y8qTnY87_1luRCeWraqxuDhJ7rBA0hsmxCXINK9U7vXifv8Vj__h6P1-3DqsyoBROhotxvn-uHgBcT0Gf_=s1024

ត្រលប់ទៅក្នុងវិស័យកំសាន្តរបស់“Jung Ho Yeon” នាងបានចូលប្រឡូកក្នុងវិស័យម៉ូដសម្លៀកបំពាក់តាំងពីអាយុ ១៦ ឆ្នាំ ហើយនៅឆ្នាំ ២០១៣ នាងបានប្រកួតប្រជែងក្នុងកម្មវិធី Next Top Model របស់ប្រទេសកូរ៉េ ដោយនាងអាចយករង្វាន់ទី ២ ដល់ផ្ទះ បន្ទាប់ពីនោះមក “Jung Ho Yeon” ក៏មានឱកាសធ្វើការជាមួយម៉ាកសំលៀកបំពាក់ប្រណិតជាច្រើន ចាប់តាំងពីការថតរូបទៅដើរបង្ហាញម៉ូដ។https://blogger.googleusercontent.com/img/a/AVvXsEhG1Sh_qMcNKWs-ZfJQ6SXpyj0fRZfmQCQa1crpL52QTmq4K3nTCPdYD03qGRwBcSkI0QpGtPzUhD_EtVfwGzHDmnHX1lF4doZvLz4nGXVCWmLOGbosItiHn3eUDG5RQylVYnzfdBiWBe536Nzw0E1NrTOiW98IRyrXTmaw2KILh8Qkf3XYcrlou1Aa=s728

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះនាងបានទទួលជោគជ័យពី Squid Game ដែលជាការសម្តែងលើកដំបូងនៅក្នុងជីវិតនេះ ម៉ូដសម្លៀកបំពាក់ល្បីលំដាប់ពិភពលោក Louis Vuitton ក៏បានឆ្លៀតឱកាសចាប់យកនាងនៅលើវេទិកា ដើម្បីមកធ្វើជាឯកអគ្គរដ្ឋទូតសកលចុងក្រោយបង្អស់របស់ខ្លួន ឬក៏ហៅវាថាជាជំហានដ៏ធំមួយទៀតហើយទាក់ទាញបំផុត។Get To Know 'Squid Game' Breakout Star Jung Ho-Yeon! | My Pope Philippines

ហើយអ្វីដែលជាបញ្ហាបេះដូង សម្រាប់អ្នកគាំទ្រយុវវ័យក្មេងៗជាច្រើន អាចនឹងខូចចិត្តជាបន្តបន្ទាប់នោះគឺ កាលពីពេលថ្មីៗនេះ“Jung Ho Yeon” បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថានាងកំពុងមានទំនាក់ទំនងជាមួយLee Dong Hwi ដែលជាតារាសម្តែងដែលមានទេពកោសល្យដែលត្រូវបានគេស្គាល់ថាជាតួ Dong Ryong ក្នុងរឿងកំដៅបេះដូងឆ្លើយតប ឆ្នាំ ១៩៨៨ ព្រមទាំងនាងក៏បានបង្ហាញពីមិត្តភាពដែលមានជាយូរមកហើយរវាងខ្លួននាងនិងJennie Kim ដែលជាសមាជិកក្រុមចម្រៀងស្រីពិភពលោក BLACKPINK ផងដែរ។
អត្ថបទដោយ៖ សុផានីត

Advertisement