Connect with us

បច្ចេកវិទ្យា

ហ្វេកប៊ុកបញ្ចេញ​មុខងារថ្មី ប្រជែងជាមួយ Tik Tok

ថ្មីៗនេះហ្វេកប៊ុក បានបញ្ចេញមុខងារ Reels ដែលវាស្រដៀងទៅនឹង Tik Tok ដោយមុខងារនេះមានទាំងលើ IOS និង Android ក៏ប៉ុន្តែមុខងារនេះ ត្រូវបានគេដាក់អោយប្រើប្រាស់នៅតែប្រទេសអាមេរិកជាមួយសិនតែប៉ុណ្ណោះ។

Screenshot of Facebook Reels

មុខងារថ្មីរបស់ហ្វេកប៊ុក Reels នេះ ត្រូវបានគេបង្កើតឡើងដើម្បីប្រជែងជាមួយ Tik Tok ដោយមុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតជាវីដេអូខ្លីៗ អមជាមួយបទភ្លេង ឬតន្ត្រី ។ បន្ទាប់មកអ្នកប្រើប្រាស់អាចយកវីដេអូនេះ ទៅបង្ហោះនៅលើ News Feeds របស់ខ្លួនថែមទៀតផង។Screenshot of Reels in Facebook Groups

មិនតែប៉ុណ្ណោះអ្នកទស្សនាវីដេអូនៅក្នុង Reels នោះ ក៏អាចFollow ម្ចាស់គណនីដោយផ្ទាល់​តាមរយៈវីដេអូនោះតែម្តង និងអាច Like, Comment ឬ Share បានទៀតផង។How to create and share Facebook Reels | HT Tech

ក្រុមហ៊ុន Facebook បានអះអាងថា ខ្លួន​នឹង​វិនិយោគទឹកប្រាក់ទំហំជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០២២ ដើម្បីជួយឱ្យ Creator រកចំណូលបានពីមុខងារ Reels នេះ ​នៅពេលអ្នកទស្សនាវីដេអូ​របស់ពួកគេ ហៅថា Reels Play Bonus អាស្រ័យទៅលើ​គុណភាព​វីដេអូរបស់ពួកគេ​ទាំង​លើ​ Facebook និង Instagram៕

ប្រភព: FB

Advertisement