Connect with us

តារាអន្តរជាតិ

មកស្គាល់ តារាចម្រៀងKpop កូរ៉េទាំង៣រូប ដែលបានបាត់បង់ជីវិតដោយសារតែជំងឺបាក់ទឹកចិត្ត !!

1.Suli
តារាចម្រៀងស្រីរបស់ប្រទេសកូរ៉េ Suli ដែលមានឈ្មោះដើមថា Choi Jin-ri
ដោយកាលពី២ឆ្នាំមុន នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៣ និង ២០ នាទីរសៀល តារាស្រី KST Sulli ត្រូវបានអ្នកគ្រប់គ្រងរបស់នាងប្រទះឃើញស្លាប់ បន្ទាប់ពីចងកសម្លាប់ខ្លួននៅជាន់ទី ២ នៅក្នុងផ្ទះរបស់នាងនៅ Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ។ ប៉ូលីសបានបញ្ជាក់ថា ពួកគេកំពុងស៊ើបអង្កេតថាវាអាចជាការធ្វើអត្តឃាត ព្រោះពួកគេបានរកឃើញកំណត់សំគាល់ដែលសរសេរដោយដៃនៅក្នុងកំណត់ហេតុរបស់នាង ដែលនាងបានរៀបរាប់ពីអារម្មណ៍របស់នាង ដោយចុងក្រោយនៃការស៊ើបអង្កេត Suli ត្រូវបានគេឲ្យ នាងពិតជាស្លាប់ដោយសារតែជំងឺបាក់ទឹកចិត្តយ៉ាងពិតប្រាកដមែន ។K-Pop Star Sulli Found Dead in Her Home at Age 25

2.Jonghyun

តារាចម្រៀងប្រុសរបស់ប្រទេសកូរ៉េ Jonghyun ដែលជាតារាប្រុសនៅក្នុងក្រុមSHINee ព្រមទាំងមាន
ឈ្មោះដើមថា Kim Jong-hyun
ដោយកាលពី៤ឆ្នាំមុន នៅខែធ្នូ ឆ្នាំ ២០១៧ នៅវេលាម៉ោង ៤ និង ៤២ នាទីល្ងាចបងស្រីរបស់Jonghyun
បានធ្វើការហៅទូរស័ព្ទទៅភ្នាក់ងារសង្គ្រោះបន្ទាន់ដោយរាយការណ៍ថា នាងបានប្រទះឃើញ នឹងជឿជាក់
ថាJonhhyun មានបំណងធ្វើអត្តឃាត ព្រោះគាត់បានផ្ញើសារជាច្រើនទៅនាងនៅលើប្រព័ន្ធទំនាក់
ទំនងKaKaoTalk ដោយពាក្យសម្តី ដូចជា “លាចុងក្រោយ” និង “និយាយថាខ្ញុំធ្វើបានល្អ” គាត់ត្រូវបាន
គេឃើញចុងក្រោយនៅហាងងាយស្រួលមួយក្បែរអាផាតមិន។
Jonghyun ត្រូវបានប៉ូលីសនិងបុគ្គលិកជួយសង្គ្រោះ ក្នុងស្ថានភាពគាំងបេះដូង ទោះយ៉ាងណាគាត់មិនអាចដឹងខ្លួនវិញ ហើយត្រូវបានប្រកាសថាស្លាប់នៅមន្ទីរពេទ្យ នៅម៉ោងប្រហែល ៦ : ៣២ នាទីល្ងាច នៅក្នុងវ័យ ២៧ ឆ្នាំ ដែលការស្លាប់របស់គាត់ត្រូវបានក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា គាត់ស្លាប់ដោយសារការស្រូបផ្សែងពុល ខណៈដែលពួកគេបានរកឃើញដុំធ្យូងធ្យូងថ្មដែលឆេះនៅលើខ្ទះចៀន ប៉ូលីសបានបញ្ជាក់ថាតាមការស្នើសុំពីក្រុមគ្រួសាររបស់ Jonghyun ការធ្វើកោសល្យវិច័យនឹងមិនត្រូវបានធ្វើឡើងឡើយ ហើយពួកគេបានប្រកាសថាការស្លាប់របស់គាត់អាចជាការធ្វើអត្តឃាត។https://blogger.googleusercontent.com/img/a/AVvXsEiZ3Xrx0ACENn6usJkdAYbyxjhqbxc8WRWuV-dcPwBdCRnfrrGwDU9kZANI9dEYYRdP8fdtVY_AQrFz9WG63q-v6CxmbrpzDkwSW85Du21T2KXwEx4Tsn0UseaVH9pBf_yKMM1zJQVCXMkVcuNE3RSpcE9ES9-fmj4DJ2ioliTJz7z9CHXc9Ky6Xeq8=s898

3.Goo Hara
តារាកូរ៉េស្រី Goo Hara កាលពី២ឆ្នាំមុន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ Hara ត្រូវបានគេប្រទះឃើញដេកស្លាប់នៅផ្ទះរបស់នាងនៅ Cheongdam-dong ខេត្ត Gangnam ដោយអ្នកគ្រប់គ្រងរបស់នាង បានសន្និដ្ឋានថា ជាការធ្វើអត្តឃាតខ្លួនឯង។ ប៉ូលីសបានរកឃើញលិខិតធ្វើអត្តឃាតដែលសរសេរដោយHara ។ ដោយការស្លាប់របស់Hara បានកើតឡើងជាងមួយខែបន្ទាប់ពីមិត្តភក្តិជិតស្និទ្ធរបស់នាងនិងមិត្តរួមក្រុមរបស់នាងគឺ Sulli បានធ្វើអត្តឃាត។

BREAKING] Goo Hara has passed away; police currently investigating cause of death | allkpop

អត្ថបទដោយ៖ សុផានីត

Advertisement