ហ្វេសប៊ុក៖ ក្រោយលោក ហេង ឡុង ប្រកាសទុកពេល ២៤ម៉ោង អោយលោក អ៊ឹម ជីវ៉ា បង្ហាញភស្តុតាង នឹងសុំទោសនៅអ្វីដែល ខ្លួនបាននិយាយ មុនពេលដែលមេធាវីរបស់លោកប្តឹង។ ស្រាប់ តែមុននេះតាមរយៈផេកហ្វេសប៊ុក សិល្បករកម្ពុជា របស់លោ អ៊ឹម ជីវ៉ា បានធ្វើការបង្ហោះថា “ខ្ញុំចង់ប្រាប់ទៅលោក ហេង ឡុង ថា មិនបាច់អោយដល់២៤ម៉ោងទេ គោលជំហររបស់ខ្ញុំ ខ្ញុំមិនសុំទោសលោកឯងជាដាច់ខាត បើលោកឯងប្តឹង ប្តឹងទៅសូមអញ្ជើញ ខ្ញុំស្វាគមន៍ជានិច្ច! ខ្ញុំអោយលោកឯងបំភ្លឺ៩ចំនុច បើលោកឯងបំភ្លឺបានមិនបានជាសិទ្ធលោកឯងជាប្រធានសមាគម ឬលោកឯងមិនហ៊ានបកស្រាយ? អីក៏អស្ចារ្យម្លេះលោក! ខ្ញុំអោយលោកឯងបកស្រាយបំភ្លឺ បែជាប្តឹងខ្ញុំ ?? សូមអោយបងប្អូនមហាជនជួយពិចារណាដោយការគួរផង!
សូមបញ្ជាក់ថា ខ្ញុំមិនចេះខ្លាចឬព្រឺរោមរឿងប្តឹងរបស់លោក ហេងឡុងឡើយ ..! ខ្ញុំជាអ្នកក្រ ប្រវត្តិជាក្មេងវត្តនាគវ័ន្ត រស់ដោយសាបាយបាត្រព្រោះព្រះសង្ឃវត្តនាគវ័ន្តបានទូន្មានខ្ញុំថា កើតជាមនុស្ស ត្រូវមានគុណធម៌ កុំខ្លាចការពិត កុំខ្លាចអំពើអាក្រក់ ។
ខ្ញុំក៏មានមេធាវីការពារក្តីអ្នកក្រីក្រដើម្បីការពារក្តីសិល្បៈក្រីក្រដូចជាខ្ញុំដែរ ខ្ញុំនឹងប្តឹងបកលោកវិញដែរ លោកចាំទទួលវិញទៅ ហេង ឡុង បើលេងកុំខឹង បើខឹងកុំលេង ។
ជិតដល់២៤ម៉ោងគេប្តឹងខ្ញុំហើយ.. ខ្ញុំខ្លាចណាស់លោកអើយ … បងប្អូនអើយខ្ញុំហូបបាយមិនចូលទេ កំពុងដេកភ័យ… បងប្អូនណាចិត្តល្អសុំស្រាបៀមួយកេះមកទុកផឹក ….ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕




