Connect with us

បច្ចេកវិទ្យា

ប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងដែលមាននៅក្នុងកម្មវិធី Nitro Pro PDF

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា Nitro Pro PDF គឺជាកម្មវិធីដែលអ្នកប្រើប្រាស់ មួយចំនួននិយមប្រើដើម្បីបង្កើតឯកសារប្រភេទ PDF ឬដើម្បីធ្វើការកែតម្រូវឯកសារប្រភេទ PDF។

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Cisco Talos បានរកឃើញភាពចន្លោះប្រហោង មួយចំនួននៅក្នុងកម្មវិធី Nitro Pro PDF ដែលអាចឱ្យជនខិលខូចបើកដំណើរការកូដតាមរយៈ JavaScript និងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់បាន។Nitro PDF Pro to Get Micropatches for 7 Potential RCE Bugs

ជាមួយនឹងភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21796 កម្មវិធីមេរោគអាចជ្រៀតចូលទៅក្នុង កុំព្យូទ័ររបស់អ្នកប្រើប្រាស់បាននៅពេលដែលពួកគេបានបើកឯកសារដែលមានភ្ជាប់មកជាមួយនឹងកម្មវិធីមេរោគ។

សម្រាប់ភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21797 ជនខិលខូចអាចបញ្ចូលមេរោគទៅក្នុងតំបន់ ផ្សេងៗនៅក្នុងកន្លែងផ្ទុកទិន្នន័យ ហើយកម្មវិធីមេរោគនឹងចាប់ផ្ដើមដំណើរការដើម្បីទាញយកទិន្នន័យរបស់ អ្នកប្រើប្រាស់នៅពេលដែលពួកគេបានបិទឯកសារ។Review: Nitro Pro 10 - Software - Business IT

បច្ចុប្បន្នក្រុមហ៊ុនពុំទាន់បានធ្វើការកែសម្រួលភាពចន្លោះប្រហោងទាំងពីរនេះទេ។ ដូច្នេះដើម្បីការពារសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរតែបិទការប្រើកម្មវិធី JavaScript នៅក្នុងកម្មវិធី Nitro PDF Reader ជាបណ្ដោះអាសន្នសិន៕

Advertisement