ព័ត៌មានអន្តរជាតិ
ទោះបីមានការកែច្នៃស្រែអំបិលជារមណីយដ្ឋានទេសចរណ៍ ប៉ុន្តែពុំមានការប៉ះពាល់ដល់ការផលិតអំបិលឡើយ

ប្រធានមន្ទីរឧស្សាហកម្ម បានអះអាងថា ការកែច្នៃរមណីយដ្ឋានទេសចរណ៍នៅតំបន់ស្រែអំបិលក្នុងខេត្តកំពត មិនមានកា ប៉ះពាល់ដល់ការផលិតអំបិលនោះទេ ប៉ុន្ដែអាចជួយបន្ថែមចំណូលដល់ប្រជាកសិករនៅតំបន់នោះបានមួយកម្រិតទៀត។
ឃ្លាំងស្តុកអំបិលនិងស្រែមួយចំនួន បានកែប្រែទៅជារមណីយដ្ឋានបម្រើសេវាកម្មទេសចរណ៍ រួមមានហាងកាហ្វេ ភោជនីយដ្ឋាន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ដែលចូលចិត្តទៅទស្សនាស្រែអំបិល និងសកម្មភាពផលិតអំបិលរបស់ប្រជាកសិករ។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានមានប្រសាសន៍ថា “ទោះបីជាមានការបំប្លែងទៅជារមណីយដ្ឋានក្តី ក៏មិនមានការប៉ះពាល់ដល់ការផលិតអំបិល ឬកង្វះអំបិលសម្រាប់បរិភោគ នោះទេ ព្រោះដីស្រែអំបិលជាប្រភេទដី ដែលមិនអាចកែប្រែពីស្រែអំបិលទៅជាំលំនៅឋានបានដែរ ដោយច្បាប់បានអនុញ្ញាតឱ្យកែប្រែ ត្រឹម២០ភាគរយប៉ុណ្ណោះ ដូច្នេះការប្រែដីស្រែអំបិល ទៅជារមណីយដ្ឋាន មិនអាចបានច្រើននោះទេ”។
ប្រភព: ក្រសួងព័ត៌មាន
រូបភាព: Escape Xplore
