ហ្វេសប៊ុក៖ នេះបើតាមយោងតាមគណនីហ្វេសប៊ុក ដែលមាន ឈ្មោះថា Soeun Soda បានបង្ហោះនៅក្នុងបណ្តាញសង្គម ដើម្បីធ្វើការ សុំជំនួយអំពីអ្នកលេងបណ្តាញសង្គម ដោយសារតែប្តីរបស់គាត់ បានជួបនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល ខណៈគាត់ទើប សម្រាលកូនបាន ៣ខែ និងមានកូនម្នាក់ទៀតក្នុងបន្ទុក។ គាត់មានភាពខ្វះខាតក្នុងការព្យាបាលជម្ងឺប្តី ទើបសម្រេចចិត្តសុំជំនួយពីបងប្អូន។
ក្នុងនោះគណនីខាងលើបានសរសេរថា “សូមជួយស៊ែផង ពេលនេះខ្ញុំមានទុកជាទំងុន សុំជួយខ្ញុំផងត្រូវការជំណួយខ្លាំងណាស់ ប្ដីខ្ញុំដាច់សរសៃរឈាមខួរក្បាលត្រូវការវិះកាត់បន្ទាន់ តែខ្ញុំមានលុយមិនគ្រប់ទេ ហើយខ្ញុំមានកូន2នាក់កូនអាយុ4ឆ្នាំនឹងកូនតូចទើបតែបាន3ខែទេហើយត្រូវមានរឿងចឹងទៀតខ្ញុំខ្វះខាតណាស់សុំជួយខ្ញុំផង”៕




