ព័ត៌មានជាតិ
រដូវប្រាំងស្នេហ៍ផ្កា រដូវវស្សាថែស្រូវ ជិះគយគន់តាមដងផ្លូវ សំដៅឆ្ពោះទៅរង្វង់មូលបន្ទាយស្រី

រង្វង់មូលបន្ទាយស្រី រង្វង់មូលធំជាងគេបង្អស់នៅកម្ពុជា ទំហំជាង២ហិចតា អង្កត់ផ្ចិតប្រវែងប្រហាក់ប្រហែល ១៦៨ ម៉ែត្រ។
ទិដ្ឋភាពបរិមណ្ឌលបន្ទាយស្រី តែងតែផ្លាស់ប្តូរសោភ័ណភាពតាមរដូវកាល ស្រស់ស្រាយជាមួយសួនច្បារបៃតង ប្រដុំប្រសងនឹងពណ៌លឿងកួរស្រូវ តាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន ពិតជាគួរជាទីមនោរម្យយ៉ាងខ្លាំងចំពោះអ្នកដែលបានមកទស្សនាផ្ទាល់។
រូបភាព: បន្ទាយស្រី
