Connect with us

ព័ត៌មានជាតិ

តោះមកស្គាល់ ប្រាសាទបន្ទាយសំរ៉ែ របស់ជនជាតិសំរ៉ែ

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីបព្រះដាក់ទៅភ្នំបូក។May be an image of outdoors and monument

ប្រាសាទនេះ កសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។
បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ ។May be an image of outdoors and monument
ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរ៉ែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅភូមិព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរ៉ែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំរ៉ែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់ទីតាំងរូបរាងរបស់ប្រាសាទនេះ៕May be an image of outdoors and monumentMay be an image of temple, outdoors and monument

Advertisement