Connect with us

កសិកម្ម

ការដកផ្សិតកញ្ចូលនិងផ្សិតក្ងោកកំពុងមានទីផ្សារល្អ និងជួយបង្កើនប្រាក់ចំណូលក្នុងសហគមន៍ព្រៃឈើប្រាំបីមុម

ប្រជាសហគមន៍ព្រៃ ឈើប្រាំបីមុម រកចំណូលបានពីការដកផ្សិតកញ្ចូលនិងផ្សិតក្ងោកលក់លើទីផ្សារបានល្អប្រសើរ ដែលអាចទទួលបានប្រាក់ចំណូល សម្រាប់លើក ស្ទួយជីវភាពក្នុងគ្រួសារ ។ផ្សិតក្ងោក និងផ្សិតទន្សោង កំពុងផ្តល់ផលនៅក្នុងតំបន់ព្រៃពូជក្រញូង  កន្ទួតខ្នារក្រៅ ស្រុកស្វាយលើ ! – នគរដ្រេហ្គន

លោក លីវ សារ៉ុម គណៈកម្ម ការល្បាតនិងផ្សព្វផ្សាយនៅសហគមន៍ព្រៃឈើប្រាំបីមុមបានមានប្រសាសន៍ថា “ដោយសារបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យផ្សិតក្ងោកនិងផ្សិតកញ្ជូល បានដុះដាលស្អេកស្កះ នៅតាមព្រៃរបោះក្នុងតំបន់ការពារ ធម្មជាតិសហគមន៍ព្រៃឈើប្រាំបីមុម ដែលធ្វើឲ្យប្រជាជនរស់នៅតំបន់នោះ បានចាប់យកមុខរបរដកផ្សិតនេះ សម្រាប់យកមកធ្វើម្ហូបអាហារ និងយកទៅលក់ ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ ដោយក្នុង ១គីឡូក្រាមមាន តម្លៃ ចាប់ពី១ម៉ឺនរៀលទៅ១ ម៉ឺន២ពាន់រៀល”។ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម រកចំណូលបានពីការដកផ្សិត កញ្ចូលនិងផ្សិតក្ងោក កំពុងមានទីផ្សារល្អ

លោកក៏បានបន្តទៀតថា គិតទៅវាគួរសមដែរ ព្រោះផ្សិតក្ងោកដុះយូរដែរអាចកន្លះខែ តាមសមាជិកតាមគ្រួសាររបស់ពួកគាត់ អាចមួយរដូវៗគាត់អាចបានដោះស្រាយជីវភាពគាត់គ្រាន់ បើដែរ ដោយសារទីមួយ ក្នុងខែ៥ ខែ៦មានផ្សិតក្ងោក មក ខែ១០មានផ្សិតកញ្ចូល ប៉ុន្តែផ្សិតកញ្ចូលអាចមានតិចគ្រាន់តែអាចដោះស្រាយជីវ ភាពរបស់គាត់គ្រាន់បើ តាម ពិតសមាជិកនៅក្នុងគ្រួសាររបស់គាត់។នៅពេលដែលរដូវដុះយើងបើកទូលាយឲ្យពួក គាត់ចូលដកតាមគ្រួសាររបស់ពួកគាត់គាត់ដកបានប៉ុន្មានគាត់លក់បានប៉ុណ្ណឹង។May be an image of food

ផ្សិតក្ងោកនិងផ្សិតជាច្រើនទៀតជាអាហារសម្រាប់បរិភោគផង និងជាប្រភពចំណូលផងសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ពីព្រោះ ផ្សិតទាំងនេះ កំពុងមានតម្រូវការ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ។ លោកបានអំពាវនាវឲ្យប្រជាជនក្នុងសហគមន៍ទាំងអស់ ចូលរួមការពារនូវធនធានធម្មជាតិ និងអភិរក្សធនធានធម្មជាតិឲ្យបានល្អប្រសើរ ជៀសវាងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីទទួលបាននូវអនុផលពីព្រៃឈើ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនិងសហគមន៍៕

ប្រភព: ក្រសួងព័ត៌មាន

Advertisement