Connect with us

ព័ត៌មានកីឡា

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមវឹកហាត់នៅជាលើកដំបូងនៅទីក្រុងហុងកុង (មានវីដេអូ)

ហុងកុង​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទៅ​ដល់ទី​ក្រុង​ហុងកុង ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហុងកុង នៅ​ម៉ោង ៧:០០​យប់ (​ម៉ោង​នៅ​ស្រុក​ខ្មែរ​) នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​ក្នុង​ពហុ​កីឡដ្ឋាន​ហុងកុង​។

នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ផ្តើម​ធ្វើការ​វឹក​ហាត់​នៅ​ក្នុង​ទឹកដី​ហុងកុង ដើម្បី​ត្រៀម ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង សម្រាប់​ការ​ប្រកួត FIFA World Cup Qatar 2022 វគ្គ​ជម្រុះ Preliminary Qualification Round 2៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Advertisement