ព័ត៌មានជាតិ
ទឹកជ្រោះថ្មីមួយកន្លែងទៀត កំពុងសម្ងំលាក់សម្រស់នៅក្នុងទឹកដីខេត្តកោះកុង

ទឹកជ្រោះ តាចាត ឬក៏គេច្រើនហៅថា ទឹកធ្លាក់ តាចាត មានទីតាំងស្ថិតនៅ ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ២១គីឡូម៉ែត្រ ពីរង្វង់មូល ខេត្តកោះកុង។
ទឹកជ្រោះ តាចាត ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ទឹកជ្រោះ តាចាត មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

ទឹកជ្រោះតាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយកំពុងជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ទឹកជ្រោះតាចាតមានទឹកហូរថ្លាគួរឲ្យចង់មុជលេងកម្សាន្ត អមជាមួយទេសភាពស្រស់ត្រកាលជុំវិញដោយព្រៃប្រឹក្សាធម្មជាតិពណ៍បៃតង។ ទន្ទឹមនឹងនេះ ក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ នាថ្ងៃឈប់សម្រាក បានយ៉ាងល្អ។

ភ្ញៀវទេសចរក៏អាចវេចខ្ចប់អាហារខ្លួនឯងមកញាំក៏បាន ឬកុម្ម៉ង់ម្ហូបនៅក្នុងបរិវេណរមណីយដ្ឋានក៏បាន ដោយមានតម្លៃសមរម្យ។ ចំពោះតម្លៃវិញ គឺម៉ូតូ ១គ្រឿង ២០០០ រៀល ឯឡាន ៣០០០ រៀល ដែលតម្រូវឲ្យបង់ទៅក្រុមសហគមន៍៕





ប្រភព: Adventure and Nature
