Connect with us

ព័ត៌មានជាតិ

ទៅលេងសៀបរាមម្តងៗ មានដែលទៅទស្សនាភ្នំហប់អត់?

ភ្នំហប់ ឬ ភ្នំកំណប់ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបតាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទបន្ទាយស្រី តាមផ្លូវ Highway នៅក្បែរក្បាលស្ពានផ្លូវចូលវត្តអារាមមួយឈ្មោះថា វត្តភ្នំហប់រឺវត្តកំណប់ នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណីសាសនាផងដែរ ។

May be an image of text that says 'Y0 #បន្ទាយស្រី'
មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយដែលមានចម្លាក់ព្រះ សិវះលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទដ៏ចំណាស់នាសម័យបុរេប្រវត្តិទៀតសោតបើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃនិងបានឃើញពើយថ្មមួយដែលយើងអាចអង្គុយទស្សនាទេសភាពស្អាតប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ៕May be an image of nature and tree
May be an image of one or more people, tree and outdoorsMay be an image of nature, sky and tree
ប្រភព និងរូបភាព: បន្ទាយស្រី
ទីតាំង: Google Map

Advertisement