Connect with us

តារាជាតិ

លោក ហេង ឡុង រៀបចំ​ពាក្យបណ្ដឹង​រួចរាល់​ សម្រាប់ប្តឹងលោក អ៊ឹម ជីវ៉ា

ហ្វេ​ស​ប៊ុ​ក​៖ នៅ​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក ហេង ឡុ​ង បាន​ធ្វើការ​បញ្ជាក់​អំពី​ការ​ប្តឹង​ទៅ​កាន់​លោក អ៊ឹម ជីវ៉ា ។ ក្នុង​នោះ​លោក ហេង ឡុ​ង ក៏​បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​សារ នោះ​ថា​៖

“​អ្វី​ដែល​យើង​មិន​ចង់​ជួប​គឺ​គេច​មិន​រួច ខ្ញុំ​បាន​រៀបចំ​ពាក្យបណ្ដឹង​រួចរាល់​ហើយ​ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​សៅរ៍​ទើប​ពាក្យបណ្ដឹង​នេះ​មិន​ទាន់​ទៅ​ដល់​តុលាការ​។ មាន​តែ​ច្បាប់​ទេ​ទើប​អាច​បញ្ជាក់​ថា យើង​ជា​មនុស្ស​បែប​ណា?

ខ្ញុំ​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់​ៗ​ខ្លះ​នៅ​អ្វី​ដែល​ប្អូន អុ​ឹ​ម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ ក៏​ដូច​ជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​ជា​សមាគម​ម្ចាស់ “​មូលនិធិ​សិល្បៈ​ចាស់ជរា​”​។
អ្នក​ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​មើល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺ​មាន​មនុស្ស​បី​ប្រភេទ​:

១. ម្ចាស់​ជំនួយ
២. សមាជិក​ក្រុមប្រឹក្សាភិបាល
៣. សាលក្រម​តុលាការ

សូម​បញ្ជាក់​: ប្អូន អុ​ឹ​ម ជីវ៉ា ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​ជា​ម្ចាស់​មូលនិធិ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ​ក៏​ប្អូន​បាន​លាឈប់​ហើយ​ដែរ​។

រាល់​បាយ​ការណ៍​ហិរញ្ញវត្ថុ​រាយការណ៍​ទៅ​ម្ចាស់​ជំនួយ​សុទ្ធតែ​ភ្ជាប់​ជាមួយនឹង​របាយការណ៍​សា​វន​កម្ម​ពី​ខាងក្រៅ ដើម្បី​ធានា​បាន​តម្លាភាព​។

តើ​បងប្អូន​ដែល​ឃើញ​មាន​ស្ថាប័ន​អង្គការ រឺ សមាគម ណា​បង្ហោះ​ជា​សាធារណៈ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទេ0x017d7

តើ​ប្អូន​ធ្វើ​ក្នុង​ចេតនា​អ្វី​ឲ្យ​ពិតប្រាកដ?​”៕

Advertisement