Connect with us

សុខភាព

តើអ្នកធ្លាប់ទេ មានអារម្មណ៍ថាសោកសៅខ្លាំងបន្ទាប់ពីមើលរឿងភាគចប់ ? តែសូមកុំយល់ច្រឡំ នេះមិនមែនជាជំងឺធ្លាក់ទឹកចិត្តទេ !

ធ្លាប់ទេ ពេលអ្នកមើលរឿងភាគច្រើន តាមដានគ្រប់ភាគ តែពេលមើលវាចប់ យើងមានអារម្មណ៍ថាសោកសៅ បាក់ទឹកចិត្ត ដោយមិនដឹងថាត្រូវធ្វើអ្វីបន្តទៀត អារម្មណ៍នៅតែមាន ស្ថានភាពនេះត្រូវបានគេហៅថា Post-Series Depression ។

Post-Series Depression ឬ PSD ត្រូវបានចាត់ថ្នាក់ថា ជាអារម្មណ៍ដែលកើតឡើងនៅពេលជាក់លាក់ណាមួយក្នុងពេលវេលា។ វាមិនត្រូវបានចាត់ទុកថាជាជំងឺ ឬជំងឺក្នុងវិធីណាមួយឡើយ ដោយស្ថានភាពនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខ វង្វេងស្មារតី បាក់ទឹកចិត្ត និងសោកសៅចម្លែកខុសពីអារម្មណ៍ខ្លួនឯង ដែលការកើតឡើងបែបនេះអ្នកពិតជាមិនមែនតែម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញមានមនុស្សជាច្រើនដែលបានកើតមានរោគសញ្ញា PSDនេះ បន្ទាប់ពីរឿងរបស់ពួកគេបានបញ្ចប់ផងដែរ។Here is why you cry watching television shows! Is it good or bad? - Times  of India

ដូច្នេះតើរោគសញ្ញា PSD កើតឡើងយ៉ាងដូចម្តេច?
ដោយមានអ្នកជំនាញផ្នែកចិត្តវិទ្យាជាច្រើនបានបង្ហាញឲ្យដឹងថា ៖
មនុស្សភាគច្រើនតែងតែមានអារម្មណ៍ជ្រួតជ្រាបនៅក្នុងពិភពនៃរឿងកុនដែលពួកគេបានមើល ហើយនៅពេលដែលរឿងទាំងនោះត្រូវបានបញ្ចប់ យើងនឹងមិនដឹងថាមានអ្វីកើតឡើងបន្ទាប់ទេ ដែលធ្វើឱ្យយើងមានអារម្មណ៍ថាភ័យ មូលហេតុនៃការកើតឡើងបែបនេះ ដោយសារតែយើងមានភាពស្អិតរមួតជាមួយតួអង្គក្នុងរឿងភាគ ដោយនៅពេលដែលរឿងភាគបញ្ចប់ វាហាក់បីដូចជាយើងត្រូវនិយាយលាទៅកាន់មិត្តល្អបំផុតរបស់យើងផងដែរ ។

Free Photo | Lesbian asian couple crying while watching drama in tv in  living room at home
ដោយពេលកំពុងមើល រាងកាយនឹងលាក់សារធាតុនៃសុភមង្គល ហើយនៅទីបញ្ចប់នៃរឿង សារនៃសុភមង្គលនេះក៏រំសាយទៅវិញ ដែលជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំ នឹងឯកោឡើង។

តើគួរធ្វើដូចម្ដេច ប្រសិនបើរោគសញ្ញា PSD កើតឡើង?
ជាការពិតរោគសញ្ញានេះត្រូវបានកើតឡើងភ្លាមៗ រួចក៏បាត់ទៅវិញភ្លាមៗផងដែរ ប៉ុន្តែបើអ្នកចង់ទៅកាន់តែលឿន អ្នកត្រូវព្យាយាមធ្វើដំណើរទៅជួបមិត្តភ័ក្ដិ ឬធ្វើសកម្មភាពផ្សេងៗ ស្វែងរករឿងថ្មីៗ និង ការអានសៀវភៅក៏អាចជួយបានផងដែរ ។

អត្ថបទដោយ ៖ សុផានីត

Advertisement