Connect with us

ព័ត៌មានជាតិ

កាន់តែច្បាស់!! តាមពិតនារីដែលលួចក្មេងនោះ បានយកក្មេងទៅលក់អោយបុរសម្នាក់

ហ្វេ​ស​ប៊ុ​ក​៖ នៅ​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្មេង​ស្រី​ដែល​បាត់​ខ្លួន​ត្រូវ​បាន​គេ រក​ឃើញ​ហើយ​។ ចំណែកឯ​ជនសង្ស័យ​ជា​ស្ត្រី​ដែល​លួច​ក្មេង​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ផង​ដែរ​។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Menea Chim បានអោយ​ដឹង​ថា “​ឃើញ​ក្មួយ​ស្រី​ហើយ​! អរគុណ​លោកពូ ដែល​បាន​យក​ក្មួយ​ស្រី​ខ្ញុំ​ទៅ​ឲ្យ​ប៉ូ​លី​ស​។ គាត់​ជា​អ្នកទិញ​ក្មេង​ស្រី គាត់​មិនដឹង​ថា​ក្មេង​នេះ​ត្រូវ​គេ​ចាប់​ទេ ក៏​ទិញ​ក្នុង​តម្លៃ ៤០​ម៉ឺន​រៀល នៅ​ខេត្តកំពត​។ នៅ​ពេល​ដឹង​ដំណឹង ថា​ក្មេង​នឹង​ត្រូវ​គេ​តាម​រក គាត់​ក៏​យក​ទៅ​ឲ្យ​ប៉ូលិស​។ ឥឡូវ​ឪពុក​ម្ដាយ​កំពុង​ទៅ​យក​កូន​ហើយ​។ ត្រេកអរ​ណាស់​ដែល​បានឃើញ​ក្មួយ​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​ឃាត់​នៅ​ចំណុច​ផ្សារ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ដោយ ស្ត្រី​សង្ស័យ​ខាងលើ​មានឈ្មោះ​ថា ថុ​នា អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ ពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ​៕

Advertisement