Connect with us

តារាអន្តរជាតិ

មកមើល សម្រស់តារាៗថៃតែងខ្លួនក្នុងថ្ងៃបុណ្យ ហាឡូវីន ឃើញហើយចង់បះជើង

ថៃ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយជាមួយនឹងថ្ងៃបុណ្យហាឡូវីន ដែលបានកន្លងទៅថ្មីៗនេះ ក្នុងនោះបើទោះបីជាថ្ងៃបុណ្យនេះជាបុណ្យដែលប្រារព្ធនៅខាងប៉ែកអ៊ឺរ៉ុបក៏ពិតមែន តែក៏មានប្រជាជននៅប៉ែកអាស៊ីយើងបានប្រារព្ធធ្វើវាដូចគ្នា។

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានវត្តមានតារាថៃល្បីៗជាច្រើនបានតុបតែងខ្លួននៅក្នុងថ្ងៃប្រារព្ធនៃបុណ្យហាឡូវីនដែលភាគច្រើនគេធ្វើការគូរមុខមាត់ដែលដូចជាខ្មោច និងគូរឱ្យមើលទៅគួរឱ្យខ្លាចនិងគួរឱ្យចាប់អារម្មណ៍នៅក្នុងថ្ងៃមួយនេះ។

ដូច្នេះចង់ដឹងថាតារាៗថៃដែលបានគូរមុខមាត់ និងតែងខ្លួនក្នុងថ្ងៃហាឡូវីននេះគួរឱ្យខ្លាច និងទាក់ទាញកម្រិតណានោះសូមនាំអ្នកទាំងអស់គ្នាមកមើលតារាល្បីៗទាំងអស់នេះទាំងអស់គ្នា៖

១. Baifern និងលោក Naphat Nine

តារាស្រី Baifern ដែលគ្រប់គ្នាបានស្គាល់ថាមានសម្រស់ស្រស់ស្អាត បានចាប់គូរួមជាមួយនឹងតារាប្រុសរូបសង្ហាលោក Naphat Nineតែងខ្លួនយ៉ាងគួរឱ្យទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ក្នុងថ្ងៃបុណ្យហាឡូវីន ដោយអ្ន​កទាំងពីរតែងដូចតួអង្គនៅក្នុងរឿង Sweeney Todd។

២.Gina Virahya  និងលោក Toyy Pathompong

Gina Virahya  ជាតារាស្រីដែលមានទេពកោសល្យម្នាក់មិនចាញ់តារាជួរមុខថៃមួយចំនួននោះទេ ហើយក្នុងថៃបុណ្យហាឡូវីននេះនាងបានចាប់ដៃគូជាមួយគូស្នេហ៍ដែលជាតារាសម្ដែងដូចគ្នាគឺលោក Toyy Pathompong អ្នកទាំងពីរពិតជាសាកសមនិងមានភាពទាក់ទាញជាខ្លាំងជាមួយនឹងការគូរមុខ និង តុបតែងឱ្យដូចទៅនឹងតួអង្គក្នុងរឿង Corpse Bride ។

៣. Kimberley និងលោក Mark Prin

មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាដ៏ល្បីល្បាញ ហើយក៏ជាគូស្នេហ៍ចាក់ទឹកមិនលេចគឺ Kimberley និងលោក Mark Prin ហើយសម្រាប់ថ្ងៃបុណ្យហាឡូវីនអ្នកទាំងពីរក៏បានតុបតែងខ្លួនគួរឱ្យចាប់អារម្មណ៍មិនចាញ់តារាផ្សេងទៀតឡើយ ដោយអ្នកទាំងពីរស្លៀកពាក់ឈុតខ្មៅព្រមទាំងតុបតែងមុខដូចជាតួអង្គកាច និងមានចិត្តឃោឃៅ។​

៤. Mai Davikah

Mai Davikah ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពនៅក្នុងរង្វង់សិល្បៈថៃ ដោយសាតែរូបសម្រស់ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់នាង ហើយថ្ងៃនេះក៏សូមនាំអ្នកទាំងអស់គ្នាមកមើលពីសម្រស់របស់តារាស្រីរូបនេះក្នុងថ្ងៃបុណ្យហាឡូវីនទាំងអស់គ្នា ដោយក្នុងនោះ Davikah នាងបានតុបតែងជាក្មេងស្រីខ្មោច ដូចទៅនឹងតួអង្គក្នុងរឿង Orphan ។ ទោះបីនាងតុបតែងបែបនេះមែនតែសម្រស់របស់តារាស្រីរូបនេះនៅតែស្អាត និងមានភាពទាក់ទាញជានិច្ច។

៥. Aum Patchrapa

គ្រប់គ្នាប្រាកដជាបានស្គាល់ជាមួយនឹងតតារាស្រីជើងចាស់ Aum Patchrapa ដែលនាងមានសម្រស់ស្រស់ស្អាតមិនចេះប្រែប្រួលទៅណា ក្នុងនោះសម្រាប់ថ្ងៃបុណ្យហាឡូវីននេះវិញតារាស្រីរូបនេះបានតុបតែងខ្លួនប្លែក គួរឱ្យចាប់អារម្មណ៍ មិនតែប៉ុណ្ណោះមើលទៅមិនគួរឱ្យខ្លាចនោះទេ តែគួរឱ្យស្រឡាញ់ទៅវិញ៕

Advertisement