Connect with us

ព័ត៌មានកីឡា

សាលី អ៊ូមើត នៅតែខ្លាំង! ដោយដណ្ដើមបានលេខ១ ក្នុងការប្រកួត Jet Ski Pro Tour 2021 ជុំទី១ នៅថៃ

កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១​ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលានេះនៅប្រទេសថៃ។May be an image of outdoors
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើ បានឲ្យដឹងថាការប្រកួតម៉ូតូទឹកអន្ដរជាតិនេះមាន៥ប្រទេសចូលរួមរួមមានកម្ពុជា ឡាវ អា មេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុង នោះមានកីឡាករម៉ូតូទឹក ជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។ សាលី អ៊ូមើត បន្ដថា ខ្លួន និង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modified ខណៈលទ្ធផល អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ គ្រាដែលប្អូនជីដូនមួយរបស់ខ្លួន មូស្ដាន ទទួលបានលេខ៦ បន្ទាប់ពីរូបគេជួបបញ្ហាប៉ះទង្គិចជាមួយគូប្រជែង ក្នុងការប្រកួតជុំទី៣។ រីឯកីឡាករវ័យក្មេង ៣រូបផ្សេងទៀតទទួលបានត្រឹមចំណាត់ថ្នាក់លេខ៦ និងលេខ៧ ប៉ុណ្ណោះ។May be an image of outdoors and text that says 'JETSKIPROTOUR 2021 ROUND 1- -UTHAI THANI JETSKIPROTOUR.COM'
តាមការបញ្ជាក់របស់កីឡាករម៉ូតូទឹកឆ្នើមកម្ពុជាដដែល ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែងចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយ ជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាចមិញ ខណៈជុំទី២ គ្រោង ប្រ កួត នាថ្ងៃទី២០-២១ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ គ្រា ដែល ជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួត នៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតនោះទេ ៕May be an image of 5 people and people standing
ប្រភព: CAMBODIA SEA GAMES 2023

Advertisement