ហុងកុង៖ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ ហុងកុង ហើយ និងបានចាប់ផ្តើមធ្វើការវឹកហាត់របស់ខ្លួន ជាលើកដំបូងកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិល មិញនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងកុងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នៅពហុកីឡដ្ឋានហុងកុង។ ការប្រកួត សម្រាប់ដំណើរទៅកាន់ FIFA World Cup Qatar 2022
វគ្គជម្រុះ Preliminary Qualification Round 2។
ក្នុងនោះការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់ផងដែរ នៅម៉ោង ៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ អាស្រ័យដូច្ឆេះ សូមប្រិយមិត្តទាំងអស់គ្នា ជួយគាំទ្រក្រុមជម្រើសជាតិកម្ពុជា ផង៕