Connect with us

សុខភាព

ពិសាកាហ្វេ១កែវពេលព្រឹក ហើយសង្កេតក្រោយពិសារបានតែ១សប្តាហ៍ នោះអ្នកនឹងឃើញពីភាពខុសប្លែកគ្នាភ្លាមៗ

ការជ្រើសរើសកាហ្វេជាភេសជ្ជៈដើម្បីចាប់ផ្តើមថ្ងៃថ្មីនាំមកនូវអត្ថប្រយោជន៍ជាច្រើន សាកមើលថាតើរាងកាយរបស់អ្នកមានការប្រែប្រួលទាំងនេះដែរឬទេ បន្ទាប់ពីញ៉ាំកាហ្វេពេលព្រឹក 1 សប្តាហ៍ ។

When Is the Best Time to Drink Coffee?

-ជួយឱ្យអ្នកហាត់ប្រាណកាន់តែប្រសើរ
ប្រសិនបើអ្នកមានទម្លាប់ក្រោកពីព្រលឹម និងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីបង្កើតថាមពលឡើង
វិញ និងចាប់ផ្តើមថ្ងៃថ្មី កាហ្វេនឹងក្លាយជាជម្រើសដ៏ត្រឹមត្រូវ ដោយសារតែកាហ្វេមានបរិមាណជាតិកាហ្វេ
អ៊ីនច្រើនជាងតែ ដែលវាជួយពង្រឹងសមត្ថភាពរាងកាយ និងកាត់
បន្ថយការអស់កម្លាំងដោយសារការធ្វើលំហាត់ប្រាណ និងបង្កើនការផ្តោតអារម្មណ៍។ កាហ្វេមានបរិមាណ
ជាតិកាហ្វេអ៊ីនច្រើន ដែលនឹងធ្វើឱ្យអ្នកកាន់តែមានការស្មារតីខ្ពស់ក្នុងការផ្ដោតអារម្មណ៍ និងងាយស្រួល
ក្នុងការធ្វើសកម្មភាព ជាមួយគ្នានេះ ភេសជ្ជៈនេះក៏ជួយឱ្យអ្នកមិនមានអារម្មណ៍ងងុយគេងពេលធ្វើការ
ផងដែរ ដោយការផ្គត់ផ្គង់ថាមពលរហ័ស បន្ទាប់ពីផឹកកាហ្វេត្រឹមតែ 15 នាទី ការប្រមូលផ្តុំជាតិកាហ្វេអ៊ីន
ក្នុងឈាមនឹងខ្ពស់ជាង ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់មួយថាហេតុអ្វីបានជាកាហ្វេជាភេសជ្ជៈប៉ូវកម្លាំង
ភ្លាមៗ។

How the consumption of coffee before workout is beneficial for health - lifealth

-ជំរុញការសម្រកទម្ងន់

ការរកឃើញគួរឱ្យចាប់អារម្មណ៍មួយទៀតបានបង្ហាញថា អាស៊ីត chlorogenic ដែលមាននៅក្នុងកាហ្វេគឺជាសារធាតុដ៏មានប្រសិទ្ធភាពមួយសម្រាប់ការសម្រកទម្ងន់ ដូច្នេះហើយ កាហ្វេគឺជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងទទួលបានរាងស្លីម ។Weight loss: 5 amazing ways coffee speeds up weight loss, according to science | The Times of India

-កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

ការសិក្សាមួយបានកត់សម្គាល់ថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេរ បានជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ដោយការផឹកកាហ្វេតែ 3 ពែងក្នុងមួយថ្ងៃ នឹងកាត់បន្ថយហានិភ័យនៃជំងឺនេះបានរហូតទៅដល់ 42% ។ជំងឺ​ទឹកនោម​ផ្អែម​មាន​៥​ប្រភេទ មិនមែន​២ ដូច​ដែល​ធ្លាប់គិត - នាទីសុខភាពនិងអនាម័យ

ប្រសិនបើអ្នកជាអ្នកចូលចិត្តតែ អ្នកក៏គួរតែពិចារណាបន្ថែម លើកាហ្វេខ្លះទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកផងដែរ ។ តែមួយវិញទៀត ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចនាំឱ្យមានការថប់អារម្ភ ញ័របេះដូង និងកើតមានការភ័យស្លន់ស្លោធ្ងន់ធ្ងរថែមទៀតផង។

ជាពិសេស ភេសជ្ជៈនេះក៏មិនស័ក្តិសមសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាសុខភាពដូចជា អ្នកមានជំងឺបេះដូង អ្នកដែលមានជំងឺច្រាលក្រពះពោះវៀន អ្នកកើតជំងឺឆ្កួតជ្រូក នឹងស្ត្រីមានផ្ទៃពោះ…។

អត្ថបទដោយ៖សុផានីត

Advertisement