Connect with us

សុខភាព

តើគួរដុសធ្មេញមុន ឬផឹកទឹកមុន? សាមញ្ញ ប៉ុន្តែមានមនុស្សតិចណាស់ដែលឆ្លើយត្រូវ

មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបផឹកទឹក ដើម្បីនាំមកនូវផលល្អដល់សុខភាពនោះទេ ជាពិសេសការផឹកទឹកនៅពេលព្រឹកមុនពេលដុសធ្មេញ។យោងតាមឯកសារវេជ្ជសាស្ត្របុរាណ អាថ៌កំបាំងមួយនៃអាហាររូបត្ថម្ភដ៏មានប្រសិទ្ធភាព និងអាយុវែងគឺការផឹកទឹកក្តៅនៅពេលព្រឹក នៅពេលអ្នកក្រោកពីដំណេក ហើយត្រាំជើងក្នុងទឹកក្តៅមុនពេលចូលគេង។

នៅប្រទេសជប៉ុន ជាប្រទេសដែលមានអាយុសង្ឃឹមរស់ខ្ពស់បំផុតក្នុងពិភពលោក បាននិងកំពុងរក្សាទម្លាប់នេះអស់រយៈពេលជាច្រើនឆ្នាំ។
ការផឹកទឹកក្តៅមួយកែវនៅពេលព្រឹកព្រលឹម ធ្វើឱ្យស្ថានភាពជីវិតមានសុខភាពល្អបំផុត ដោយការធ្វើដូច្នេះមិនត្រឹមតែបំពេញបរិមាណទឹកដែលបាត់បង់ក្នុងពេលសម្រាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រពះធ្វើការ និងជំរុញការបន្ទោរបង់ផងដែរ។ សម្រាប់មនុស្សចាស់ ការផឹកទឹកក្តៅមួយកែវនៅពេលព្រឹកក៏អាចជួយការពារការហូរឈាមក្នុងខួរក្បាលផងដែរ ព្រោះទឹកក្តៅឧណ្ណៗអាចពន្យឺតឈាម កាត់បន្ថយកំណកឈាម និងធ្វើឱ្យឈាមរត់បានល្អ។https://blogger.googleusercontent.com/img/a/AVvXsEhw6TM_51ilXWNGiFNNTqkKyFdPt-5TTZBOQhbQd3HyecRaizJYaSY5gaEZI-VSvKRb9AEzlDq3kIODt3WuwrHgXCorLROaOByVkrjg9GGm1vw-b2yh7-NdCViBdikbOuMsefHk4351Q29zAe4PmLIbUPb16m_X-6Pd6hDYOtgguDFbxVFPNSLH6K-z=s1200

អ្នកជំនាញបាននិយាយថា ការផឹកទឹកមុនពេលដុសធ្មេញរបស់អ្នកនៅពេលព្រឹក នឹងជួយឱ្យរាងកាយបំពេញនូវបរិមាណទឹកដែលបាត់បង់បន្ទាប់ពីគេងយូរ លើសពីនេះ ការទទួលទានទឹកពេលពោះទទេ នឹងជួយសម្អាតមេរោគចេញពីមាត់ នឹងបង្កើនល្បឿនបណ្ដេញជាតិពុលចេញពីរាងកាយ ព្រមទាំងជួយសម្អាតក្រពះពោះវៀនផងដែរ ។

ដោយការផឹកទឹកមួយកែវនៅពេលពោះទទេនេះ មិនត្រឹមតែអាចជួយដោះស្រាយបញ្ហា “ស្ទះចរាចរណ៍” នៅក្នុងពោះវៀនប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយភាពកកឈាម ជំរុញចរន្តឈាម ព្រមទាំងការពារការកើតជំងឺទាក់ទងនឹងបេះដូងផងដែរ ។មិនត្រឹមតែប៉ុណ្ណោះ ការរក្សាទំលាប់នៃការទទួលទានទឹកនៅពេលព្រឹកភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេង នឹងបង្កើតប្រព័ន្ធការពារដ៏រឹងមាំតាមរយៈការពង្រឹងការរំលាយអាហាររបស់រាងកាយ ដូច្នេះហើយការទទួលទានទឹកនៅពេលព្រឹកនេះត្រូវបានចាត់ទុកថាជា “ឱសថ” ដ៏មានប្រសិទ្ធភាព ក្នុងការជួយដល់ការព្យាបាលជំងឺ ដូចជា លើសឈាម ទឹកនោមផ្អែម ទល់លាមក រលាកក្រពះ ឬគ្រួសក្នុងតម្រងនោម…។https://blogger.googleusercontent.com/img/a/AVvXsEgjiqjFhAHC4DR7FaBKSoyIndFwi64zUTSveRSc8kfOWBXVJXBMbQjv4QMaepVrzZ-TG1QqNHQO9ndFD7rH5KF0uIXVaN_98DYMmhr78Qj30dZWBz2w9Yc4D3Tq1LbyF0NxMFseCVHB_B92rdTFMRv-igl572C3_gYTHA8ov44poWH05nNSVWu04WsK=s1200

តាមការសិក្សាមួយចំនួនក៏បានបង្ហាញថា ការផឹកទឹកពេលពោះទទេ គឺល្អសម្រាប់ស្បែក និងសក់របស់អ្នកផងដែរ ដោយសារតែនៅពេលដែលរាងកាយត្រូវបានបំពេញដោយជាតិទឹកទាន់ពេលវេលា ជំនួសឱ្យការស្ងួត និងប្រេះ ស្បែកនឹងត្រូវបានរក្សាទុកក្នុងសភាពភ្លឺ រលោង និងរស់រវើក។

អត្ថបទដោយ៖ សុផានីត

Advertisement