Connect with us

សុខភាព

ទម្លាប់៣យ៉ាង ដែលមនុស្សជាច្រើនតែងតែធ្វើជារៀងរាល់ព្រឹក ដែលបង្កជាផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន !

អ្វីដែលត្រូវចងចាំនៅពេលញ៉ាំអាហារពេលព្រឹក គឺជាការញ៉ាំដើម្បីទទួលបានសុខភាពល្អ ដែលមនុស្សគ្រប់គ្នាត្រូវចងចាំ ខាងក្រោមនេះគឺជា ៣វិធីក្នុងការញ៉ាំអាហារពេលព្រឹកឲ្យបានទៀងទាត់ នឹងមិនបំផ្លាញសុខភាពរបស់លោកអ្នក ។

– ការញ៉ាំអាហារពេលព្រឹកយឺត
នេះក៏ជាទម្លាប់ដែលបុគ្គលិកការិយាល័យជាច្រើនតែងតែមាន ទម្លាប់ទៅធ្វើការដើម្បីញ៉ាំអាហារពេលព្រឹក ឬញ៉ាំអាហារពេលព្រឹកបន្ទាប់ពីបញ្ចប់ការងារ គឺពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ទៅដល់ប្រព័ន្ធរំលាយអាហារ។
ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលមានអាហាររូបត្ថម្ភចាប់ពីម៉ោង 6 ព្រឹកដល់ម៉ោង 9 ព្រឹក អាចកាត់បន្ថយហានិភ័យនៃការធាត់ ជាងនេះទៅទៀត ការញ៉ាំអាហារពេលព្រឹកយឺតពេក គឺអាចធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពនៃអាហារផ្សេងៗ ជាពិសេសអាហារថ្ងៃត្រង់។ ដោយអ្នកគួរតែញ៉ាំអាហារពេលព្រឹកក្នុងរយៈពេល 1 ម៉ោងក្រោយពេលភ្ញាក់ពីគេង ដើម្បីឱ្យរាងកាយទទួលបានថាមពលពេញលេញ ។ ជាមួយគ្នានេះផងដែរ ប្រសិនជាអ្នកទទួលទានអាហារពេលព្រឹកយឺតពេក វាមិនត្រឹមតែធ្វើឱ្យអ្នកលែងរីករាយជាមួយអាហារថ្ងៃត្រង់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងរំខានដល់នាឡិកាជីវសាស្រ្តក្នុងរាងកាយអ្នកថែមទៀតផង។What Happens to Your Body When You Skip Breakfast — Eat This Not That

– អាហារពេលព្រឹកជាមួយអាហារបំពងខ្លាញ់ខ្ពស់
ជាការពិតណាស់ ការរួមផ្សំប្រភេទនេះមានប្រជាប្រិយភាពខ្លាំងនៅលើតុអាហារពេលព្រឹក ដែលមនុស្សជាច្រើនចូលចិត្តផឹកទឹកសណ្តែកមួយពែង និងទទួលទានអាហារបំពងមួយចំនួនដូចជា នំឃុកឃឺ នំដូណាត់ នឹង មាន់បំពងជាដើម… បន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹក ព្រោះតែវាជាអាហារដែលងាយស្រួល ឆ្ងាញ់ និងមានជីវជាតិក្នុងពេលតែមួយ។

ប៉ុន្តែផ្ទុយទៅវិញ ការទទួលទានអាហារពេលព្រឹកប្រភេទនេះក្នុងរយៈពេលយូរមិនផ្តល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមនោះទេ ថ្វីត្បិតតែទឹកសណ្តែកសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ តែអាហារចៀនមានសារធាតុចិញ្ចឹមតិចតួចបំផុត ព្រោះវាត្រូវបានបំផ្លាញកំឡុងពេលដំណើរការសីតុណ្ហភាពខ្ពស់ ក្រៅពីនេះ អាហារចៀនក៏មានផ្ទុកជាតិខ្លាញ់ច្រើន ដែលវានឹងដាក់បន្ទុកដល់ថ្លើម និងធ្វើឱ្យខូចថ្លើម។https://blogger.googleusercontent.com/img/a/AVvXsEiqPgaqsTr-kmfhPXCGdVJ3-PlI6p-Sz25Og1c7niFskpOj3LKCHnWcDaRwv2WfCp53GXf7eOerAMztD6Cn20cR-QVgQW5kiQath9ntFauESTBCl1VPAHGIjzj5ocbXG1JMYqC3Jb2VObAYClvW1b3A2w0W2srleC__JTpDGklNWOLbosw74GsL2GhN=s1280

– ការដើរនៅពេលញ៉ាំអាហារពេលព្រឹក
ជាមួយនឹងជីវិតដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមានទម្លាប់ឆ្លៀតឱកាសធ្វើដំណើរតាមផ្លូវទៅចំណតឡានក្រុង ហើយញ៉ាំអាហារពេលព្រឹក ឬឆ្លៀតពេលញ៉ាំអាហារពេលព្រឹកភ្លាមៗនៅក្នុងឡាន ឬការញ៉ាំអាហារពេលព្រឹកពេលកំពុងធ្វើការជាដើម ។
ដោយអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ បាននិយាយថា ការទទួលទានអាហារដោយការបម្លាស់ទីចុះឡើង នឹងធ្វើឱ្យអ្នកកើតជំងឺដូចជា៖ ជំងឺច្រាលក្រពះពោះវៀន ទល់លាមក ឆ្អល់ពោះ នឹងបង្កើនសកម្មភាពប្លោកនោម… ដូច្នេះហើយ បើចង់រក្សាសុខភាពរបស់អ្នកឱ្យបានល្អ អ្នកគួរតែរៀបចំពេលវេលាសម្រាកឱ្យបានល្អ និងការទទួលទានអាហារពេលព្រឹកឱ្យបានត្រឹមត្រូវ ដែលអាចធានាថាមិនប៉ះពាល់ដល់រាងកាយ ។Mastering the Art of the New York Eat-and-Walk

អត្ថបទដោយ៖ សុផានីត

Advertisement